ប្រធានសមាគមនាំអង្ករថៃចេញ អ្នកស្រី កបស៊ុក អៀមសុរី (Korbsuk Iamsuree) មានប្រសាសន៍ប្រាប់កាសែត Bangkok Post ផ្សាយនៅថ្ងៃសុក្រនេះថា ការណ៍ដែលថៃបាត់បង់ភាពជាប្រទេសនាំមុខក្នុងការនាំអង្ករចេញនេះ គឺបណ្ដាលមកពីផែនការរបស់រដ្ឋាភិបាលថៃក្នុងការផ្ដល់ប្រាក់កម្ចីដែលតម្រូវឲ្យអ្នកខ្ចីមានវត្ថុមានតម្លៃកក់ជាមុន។
អ្នកស្រីមើលឃើញថាវ ប្រទេសវៀតណាម ឥណ្ឌា និងប្រទេសថៃ ឈានមុខគេក្នុងការនាំអង្ករចេញដាក់លក់នៅតាមទីផ្សារអន្តរជាតិ។ ប៉ុន្តែបច្ចុប្បន្នប្រទេសវៀតណាមកំពុងបង្ហាញសមត្ថភាពខ្លាំងជាងគេ ក្នុងការនាំអង្ករចេញលក់នៅជុំវិញពិភពលោក។ អ្នកស្រី កបស៊ុក បញ្ជាក់ថា ៥ឆ្នាំខាងមុខ វៀតណាមអាចឈ្នះប្រទេសថៃ។
ក្រសួងកសិកម្ម និងសហប្រតិបត្តិការនៃប្រទេសថៃ បានឲ្យដឹងបន្ថែមថា ជារៀងរាល់ឆ្នាំ ប្រទេសថៃ និងវៀតណាមនាំអង្ករចេញទៅលក់ឯបរទេសបានជាង ៦លាន ៥សែនតោនរៀងៗខ្លួន។ តែកាលពីឆ្នាំ២០១០ តួលេខនេះមានការធ្លាក់ចុះ ព្រោះប្រទេសឥណ្ឌាលក់ចេញបានច្រើន៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
