គណៈប្រតិភូ​ព្រឹទ្ធសភា​ថៃ​មក​ទស្សនកិច្ច​នៅ​កម្ពុជា

សមាជិក​ព្រឹទ្ធសភា​ថៃ លោក ផៃយ៉ាប់ ថងជឿន (Phayap Thongchuen) និង​ជា​ប្រធាន​ក្រុម​មិត្តភាព​សភា​កម្ពុជា និង​ថៃ បាន​ដឹកនាំ​គណៈប្រតិភូ​ព្រឹទ្ធសភា​ថៃ ចំនួន ៦នាក់ មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា រយៈពេល ៣ថ្ងៃ ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ។
ដោយ សុខ សេរី
2012-09-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផៃយ៉ាប់ ថងជឿន និង​ហេង សំរិន ៣០៥
សមាជិក​ព្រឹទ្ធសភា​ថៃ លោក ផៃយ៉ាប់ ថងជឿន (Phayap Thongchuen) (ឆ្វេង) និង​ជា​ប្រធាន​ក្រុម​មិត្តភាព​កម្ពុជា-ថៃ ជួប​ជាមួយ​ប្រធាន​សភា​ជាតិ​កម្ពុជា លោក ហេង សំរិន (ស្ដាំ) នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Sok Serey

នៅ​ក្នុង​ឱកាស​នេះ ភាគី​ថៃ ក៏​បាន​អញ្ជើញ​ប្រធាន​រដ្ឋសភា​ខ្មែរ ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ វិញ​ដែរ នៅ​ពេល​ខាង​មុខ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​ភាគី​កម្ពុជា នៅ​ឡើយ។

លោក ផៃយ៉ាប់ ថងជឿន នៅ​ថ្ងៃ​ទី២៨ ខែ​កញ្ញា បាន​ជួប​ជាមួយ​ប្រធាន​សភា​ជាតិ​កម្ពុជា លោក ហេង សំរិន នៅ​ឯ​សភា​ជាតិ​កម្ពុជា ដើម្បី​ជូន​លិខិត​របស់​ប្រធាន​សភា​ថៃ លោក ឆៃ ឆិតឈុត (Chai Cidchod) ទៅ​លោក ហេង សំរិន។

សារ​លិខិត​នោះ បាន​អញ្ជើញ​ប្រធាន​រដ្ឋសភា​កម្ពុជា ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ រយៈពេល ៣​ថ្ងៃ ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​សភា​នៃ​ប្រទេស​ទាំង​ពីរ។

លោក ហេង សំរិន បាន​ទទួល​យក​លិខិត​អញ្ជើញ​នោះ​ជា​ផ្លូវ​ការ​ហើយ ប៉ុន្តែ​មិន​ទាន់​កំណត់​កាល​បរិចេ្ឆទ​ជាក់​លាក់​នៅ​ឡើយ ដើម្បី​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ នោះ។

ទីប្រឹក្សា​ផ្ទាល់​របស់​ប្រធាន​សភា​ជាតិ​កម្ពុជា លោក ហេង សំរិន គឺ​លោក គាំម កុសល្យ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត ក្រោយ​ពី​ជំនួប​ជាង ៣០នាទី​នោះ​ថា ភាគី​ថៃ មាន​បំណង​ចង់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សភា​កម្ពុជា ឲ្យ​បាន​ជិតស្និទ្ធ​ជាង​មុន៖ «ហើយ​ក៏​បាន​ជម្រាប​ជូន​សម្ដេច​ផង​ដែរ (សម្ដេច ហេង សំរិន) ថា លោក​ក៏​មាន​គោល​បំណង​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ថៃ និង​កម្ពុជា ឲ្យ​កម្ពុជា​ទៅ​មក​ដូច​ជា​បង​ប្អូន​ជាមួយ​គ្នា ប្រជាជន ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល»

ទាក់​ទង​នឹង​ទំនាក់​ទំនង​រវាង​កម្ពុជា និង​ថៃ នេះ សមាជិក​ព្រឹទ្ធសភា​ថៃ លោក ផៃយ៉ាប់ ថងជឿន និង​ជា​ប្រធាន​ក្រុម​មិត្តភាព​សភា​កម្ពុជា និង​ថៃ បាន​មាន​ប្រសាសន៍​ជា​ភាសា​ខ្មែរ​ថា លោក​រីករាយ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ ដើម្បី​ស្វែង​យល់​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា៖ «ចង់​មក​សិក្សា មក​មើល​រាជការ។ រដ្ឋសភា​កម្ពុជា ល្អ​ណាស់ ធំ​ណាស់ សប្បាយ​ចិត្ត បាន​មក​នេះ ស្ថានភាព​មិត្តភាព ចង់​បង​ប្អូន​ស្រឡាញ់​គ្នា​តទៅ។ ខ្ញុំ​គិត​ថា បី​ឆ្នាំ​ត​ទៅ​នេះ បង្កើត​អាស៊ាន​ហើយ (នៅ​ឆ្នាំ​២០១៥) បង​ប្អូន​ថៃ កម្ពុជា ទៅ​មកៗ​បាន ស្រឡាញ់​គ្នា កុំ​ឲ្យ​បៀតបៀន​គ្នា»

លោក ផៃយ៉ាប់ ថងជឿន គឺ​ជា​សមាជិក​ព្រឹទ្ធសភា​ថៃ នៅ​មណ្ឌល​ខេត្ត​ស្រះកែវ (Sakeo) ប្រទេស​ថៃ ជាប់​ព្រំដែន​កម្ពុជា-ថៃ។ លោក​គ្រោង​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ខ្មែរ នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​នេះ​ដែរ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា ការ​ពង្រឹង​ចំណង​មិត្តភាព​នេះ នៅ​គ្រា​ដែល​បញ្ហា​ព្រំដែន​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ៖ «ការ​បន្ត​បាញ់​ប្រជាជន​កម្ពុជា នៅ​តែ​ដដែល ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា បាត់​បង់​ជីវិត​ក្រៅ​ប្រព័ន្ធ​តុលាការ»

គេ​បាន​កត់​សម្គាល់​ថា ការ​ពង្រឹង​ចំណង​មិត្តភាព​រវាង​កម្ពុជា និង​ថៃ នោះ បាន​ធ្វើ​ឡើង​យ៉ាង​ឆាប់​រហ័ស ក្រោយ​ពី​ប្អូន​ស្រី​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Sinawatra) គឺ​អ្នកស្រី យ៉ីង ឡាក់ ស៊ីណាវ៉ាត់ (Yingluck Sinawatra) បាន​ឈ្នះ​ឆ្នោត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ថៃ នៅ​ក្នុង​ការ​បោះ​ឆ្នោត កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។

ក្រៅ​ពី​នេះ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​កែ​សម្រួល​កងទ័ព​ដោយ​ឯកតោ​ភាគី​ជំហាន​ទី១ ចំនួន ៤៨៥​នាក់ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី១៨ ខែ​កក្កដា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ តាម​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ.ស៊ី.ជេ ( ICJ ) ដើម្បី​សម្រួល​ដល់​ស្ថានការណ៍​តាន​តឹង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Don't forget the history of Longvek Mr. PM President and a recently Preah Vihear.

Oct 02, 2012 06:01 PM

អ្នក​អាន​អនាមិក

KHMERS SHOULD CLEARLY KNOW SIAMS AND YOUNS, AND HOW MUCH LAND WE HAVE LOST TO BOTH THEIVES

Sep 28, 2012 11:08 PM

botkhmersot

ពី Fresno, Cali

I agree to engage a strong and long lasting friendship that is a positive goal but Thai needs to stop killing khmers when they went to thailand legal or illegal. That is a must STOP killing, Many khmers were killed during displace as refugees, I witnessed the cruelty of thai soldiers toward Khmers. I am trying to forget but I couldn't. And now they continue to kill Khmer innocent almost every month I heard from the news. I am sad, mad, and angry and wish to revenge.

Sep 28, 2012 02:04 PM