ពលរដ្ឋ​ដែល​ត្រូវ​ចោទ​ថា​ជា​អ្នក​ដឹកនាំ​បង្កើត​តំបន់​អបគមន៍​បី​នាក់​ចូល​សារភាព

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៩ មិថុនា បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​អ្នក​ដឹកនាំ​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ ៣​នាក់ បាន​ចូល​សារភាព​ហើយ គឺ​នៅ​សល់​តែ​មនុស្ស​២​នាក់​ទៀត​ប៉ុណ្ណោះ។
ដោយ សុខ សេរី
2012-06-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជម្លោះ​ដី ក្រចេះ ៣០៥
កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​ក្នុង​ពេល​ចុះ​ធ្វើ​យុទ្ធនាការ​បង្ក្រាប​ពលរដ្ឋ​នៅ​តំបន់​មាន​ជម្លោះ​ដី ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២។
Provided Photo

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ មិន​បាន​ប្រាប់​ឲ្យ​ដឹង​ឈ្មោះ ឬ​អត្តសញ្ញាណ​នៃ​អ្នក​បាន​ចូល​សារភាព​នោះ​ទេ។ កន្លង​ទៅ​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ស្វែង​រក​ចាប់​ខ្លួន​អ្នក​ទទួល​ខុស​ត្រូវ​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ដែរ ដែល​គេ​ស្គាល់​ថា អ្នក​នោះ​គឺ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ អេហ្វអឹម​១០៥ (FM 105) ដោយ​ចោទ​ថា មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​នោះ។ តំបន់​អបគមន៍ គឺ​ស្ថិត​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ បាន​អធ្យាស្រ័យ​ដល់​អ្នក​ដែល​បាន​ចូល​សារភាព​កន្លង​មក​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​មាន​ប្រសាសន៍​នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ថា លោក​សុំ​ឲ្យ​តុលាការ​បើក​ការ​កាត់​ទោស​កំបាំង​មុខ​ចំពោះ​ជន​ណា​ដែល​មិន​ចូល​សារភាព ហើយ​រដ្ឋាភិបាល​នឹង​ស្នើសុំ​ធ្វើ​បត្យាប័ន​ពី​ប្រទេស​ដែល​អ្នក​នោះ​កំពុង​តែ​លាក់​ខ្លួន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «អ៊ីចឹង សុំ​ចេញ​មក ស្តាប់​ឮ​ថ្ងៃ​នេះ​ចេញ​មក អត់​មាន​អ្នក​ណា​យក​ទោស​ពៃ​ទេ យើង​អាច​ដក​ដីកា​តាម​ចាប់​ខ្លួន​នេះ បង្វែរ​ឲ្យ​លោក​ទៅ​ជា​សាក្សី ព្រោះ​អស់​លោក​ក៏​ចាញ់​បោក​គេ​ដែរ។ ហើយ​ឥឡូវ​នេះ មនុស្ស​នេះ កំពុង​តែ​នៅ​ជាមួយ អា សួន សេរីរដ្ឋា ដែល​យើង​កំពុង​តែ​តាម​ចាប់​ខ្លួន​ដែរ។ សុំ​ឲ្យ​ពួក​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​កាន់​ជើង​អា​ពួក​នេះ រក​មេធាវី​មក មក​ត​ទល់​គ្នា លើ​ផ្លូវ​ច្បាប់»

ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ (Licadho) លោក អ៊ំ សំអាត បាន​មាន​ប្រសាសន៍​ថា អង្គការ​សង្គម​ស៊ីវិល រាប់​ទាំង​អង្គការ លីកាដូ ដែរ នឹង​ពិចារណា​ផ្តល់​មេធាវី បើ​សិន​ក្រុម​គ្រួសារ​នៃ​ជន​ជាប់​ចោទ​ទាំង​នោះ ស្នើ​មក​អង្គការ​នេះ ដើម្បី​ការពារ​ក្តី៖ «នៅ​ក្នុង​ទាំង​អស់​ហ្នឹង យើង​អត់​ទាន់​មាន​ការ​ស្នើ​សុំ​ណា​មួយ​នៅ​ឡើយ​ទេ»

នៅ​មុន​ការ​ចូល​មក​សារភាព​នោះ ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​ថា ក្រសួង​មហាផ្ទៃ​ស្វែង​រក​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់ ដែល​រង​ការ​ចោទ​ប្រកាន់​ថា ដឹកនាំ​ប្រជាពលរដ្ឋ​បង្កើត​តំបន់​អបគមន៍។ អ្នក​ទាំង​នោះ មាន​ឈ្មោះ​ដូច​ត​ទៅ ទី១ ប៊ុន រដ្ឋា អាយុ ៣២​ឆ្នាំ ទី២ ប៊ុន ឆន អាយុ ៥៥​ឆ្នាំ ទី៣ សុង តុន អាយុ ៦១​ឆ្នាំ ទី៤ ម៉ា ឆាង អាយុ ៤៧​ឆ្នាំ និង​ទី៥ ខាត់ សារឿន អាយុ ៤២​ឆ្នាំ។

អ្នក​ទាំង​នោះ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ បាន​ចោទ​ប្រកាន់​ចំនួន ៦​បទ​ល្មើស ហើយ​ហៅ​សកម្មភាព​ចាប់​ដី​នោះ​ថា​បង្កើត​តំបន់​អបគមន៍។

នៅ​ក្នុង​ការ​បង្ក្រាប​ប្រជាពលរដ្ឋ​ចាប់​ដី​អនាធិបតេយ្យ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កន្លង​មក​នេះ ទាហាន​រដ្ឋាភិបាល​បាន​ប្រើ​អាវុធ​បាញ់ បណ្ដាល​ឲ្យ​ស្លាប់​ក្មេង​ស្រី​ម្នាក់​ឈ្មោះ ហេង ចាន់ថា អាយុ ១៤​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អាគួយសំរែ

ពី កាលោមប៊ុស

អ្នក​ណា​ដែល​ចេញ​មុខ​ទៅ​សារភាព​ខ្ញុំ​យល​ថា ជា​មនុស្ស​កំ
សាក​ទេ បោះបង់​សិទ្ធ​សេរីភាព​ក្នុង​បុព្វហេតុ​លទ្ធិបរជាធិប្ប
តេយ្យ ខ្ញុំ​មិន​ដែល​ទាន់​ជួប​លោក​ម៉មសូណង់ដូ​នៅ​ឡើយ​ទេ
តែ​ជឿ​ថា​មាន​ខ្មែរ​ឯនាយ​សមុទ្រ​ជាច្រើន​គាំទ្រ​លោក​ព្រោះ
លោក​ដាក់​ឈ្មោះ​ថា​សង្គម​អ្នក​ប្រជាធិបតេយ្យ,ប្រជារាស្រ្ដ
ជាធំ,ជាប្រធាន ជា​អ្នក​សំរេច​វាសនា​ប្រទេស​ជាតិ រើស​យក
ប្រមុខ​អ្នក​ដឹកនាំ​ដែល​ខ្លួន​ពេញចិត្ដ មិន​មែន​ដោយ​គេ​គំរាម
និង​រើសអើង​នោះ​ទេ។

Jun 30, 2012 04:48 AM

មាស

ចុះ​ក្មេង​ស្រី​ដែល​ត្រូវ​បាន​ទៀហ៊ា​បាញ់​ស្លាប់​នោះ តើ​រាជរដ្ឋាភិបាល​ដោះស្រាយ​បាន​យ៉ាង​ណា​ដែរ​ហើយ?
ចុះ​ទៀហ៊ាន​ដែល​ប្រើ​អាវុទ្ឋ​បាញ់​សំលាប់​ប្រជាជន​នោះ
តើ​ច្បាប់​បាន​កាត់​ទោស​យ៉ាង​ម៉េច​ដែរ​ហើយ?
នេះ​ឬ​អក្ន​ដឹកនាំ​ដោយ​កត្តិប្រត្តបណ្ឌឹត​ដ៏​ឈ្លាស​វៃ​មែន​ទេ?
ឃើញ​តែ​ប្រជាជន​ទេ​ដែល​រងគ្រោះ​​​ហើយ​មិន​ដែល​បាន​នូវ​ភាព​យុត្តិធម៏​សោះ?

Jun 29, 2012 10:47 PM

ty

ពី pp

តើរដ្ធាភិបាលដោះស្រាយចំពោះអ្នកស្លាប់យ៉ាងណា?

Jun 29, 2012 09:01 PM

អ្នក​អាន​អនាមិក

Hun Sen and his govt are very good at this trick- twist the fact,accuse innocent persons, create events, intimidate individual. But the fact his forces kill the innocent girl,he keeps quiet,let the bad things to die down with the victims.
There are plenty of bad things in the head of a bad guy.

Jun 29, 2012 10:20 AM

អ្នក​អាន​អនាមិក

very soon in this case, one of an opposition or critic civil society will be charges by the blind leaded cambodian justice.

Jun 29, 2012 10:15 AM

មើល​មតិ​ទាំង​អស់.