ទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា​កើន​ឡើង​ជិត​២៤%

ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា មាន​ការ​កើន​ចំនួន​ជា​លំដាប់។ គិត​ពី​ដើម​ឆ្នាំ​មក​ទល់​ខែ​តុលា ឆ្នាំ​២០១២ នេះ មាន​ភ្ញៀវ​មក​ទស្សនា​ប្រទេស​កម្ពុជា ​ជិត ៣​លាន​នាក់។
ដោយ កែវ និមល
2012-11-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទេសចរណ៍ សៀមរាប ៣០៥
ទេសចរ​បរទេស​ដើរ​ឆ្លង​ស្ពាន​ហាល ដើម្បី​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១០។
RFA/Hang Savyouth

ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ១០​ខែ ឆ្នាំ​២០១២ នេះ បាន​កើន​ឡើង​ជិត ២៤% បើ​ប្រៀបធៀប​ជាមួយ​រយៈពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១១។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ចេញ​ផ្សាយ​នៅ​ត្រី​មាស​ទី​៤ ឆ្នាំ​២០១២ បាន​បង្ហាញ​ថា គិត​ចាប់​តាំង​ពី​ខែ​មករា មក​ទល់​ខែ​តុលា ឆ្នាំ​២០១២ នេះ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ប្រទេស​កម្ពុជា ចំនួន​ជិត ៣​លាន​នាក់។ ប្រទេស​ចំនួន ១០ ដែល​មាន​ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា ច្រើន​ជាង​គេ គឺ​មាន​ប្រទេស​វៀតណាម កូរ៉េ ចិន ឡាវ ថៃ ជប៉ុន សហរដ្ឋអាមេរិក បារាំង ម៉ាឡេស៊ី និង​អូស្ត្រាលី។

បើ​គិត​ជា​អត្រា​តាម​តំបន់​វិញ ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មាន​ចំនួន​ជាង ៧៧% មក​ពី​ប្រទេស​តំបន់​អឺរ៉ុប​មាន​ជាង ១៦% និង​មក​ពី​ប្រទេស​តំបន់​អាមេរិក មាន​ចំនួន​ជិត ៧%។

លោក ទិត ចន្ថា អគ្គនាយក​ទេសចរណ៍​ក្រសួង​ទេសចរណ៍ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ឲ្យ​ដឹង​អំពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​កំណើន​ទេសចរណ៍​ថា មក​ពី​ប្រទេស​កម្ពុជា មាន​សន្តិភាព សុវត្ថិភាព និង​ស្ថានភាព​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក មាន​ភាព​ល្អ​ជាង​មុន។

តំបន់​ទេសចរណ៍​សំខាន់ៗ នៅ​ប្រទេស​កម្ពុជា ដែល​អ្នក​ទេសចរណ៍​និយម​ទៅ​ទស្សនា និង​ទៅ​លេង​កម្សាន្ត មាន​តំបន់​សៀមរាប​អង្គរ តំបន់​ភ្នំពេញ តំបន់​ឆ្នេរ​សមុទ្រ តំបន់​អេកូ​ទេសចរណ៍​ភូមិ​ភាគ​ឦសាន និង​តំបន់​ប្រាសាទ​ព្រះវិហារ។

ការ​រីក​ចំរើន​វិស័យ​ទេសចរណ៍​មាន​ទាក់ទង​ជាមួយ​កត្តា​ជា​ច្រើន មាន​ជា​អាទិ ការ​បដិសណ្ឋារកិច្ច​សេវាកម្ម អាហារ មធ្យោបាយ​ធ្វើ​ដំណើរ មគ្គុទ្ទេសក៍ អ្នក​បកប្រែ ទី​កម្សាន្ត អនាម័យ ផ្ទះសំណាក់ និង​សណ្ឋាគារ តម្លៃ​សុវត្ថិភាព​ជាដើម។

លោក ណុប សោភា អ្នក​ទទួល​ខុស​ត្រូវ​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ឈ្មោះ អ៊ិនធឺប្រ៊េត ត្រាវែល ខេមបូឌា (Interpreted Travel Cambodia) មាន​ប្រសាសន៍​ថា ពិត​មែន​តែ​វិស័យ​ទេសចរណ៍​មាន​ការ​រីក​ចំរើន និង​ភ្ញៀវ​ទេសចរណ៍​មាន​ការ​ពេញ​ចិត្ត​មក​ទស្សនា​ប្រទេស​កម្ពុជា តែ​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដែល​ត្រូវ​មាន​ការ​កែ​លំអ​ដែរ។

នៅ​ក្នុង​ពេល​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ជិត ៣​លាន​នាក់​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា នោះ ក៏​មាន​ប្រជាពលរដ្ឋ​កម្ពុជា ជិត ៧០​ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​កម្សាន្ត​នៅ​បរទេស​ក្នុង​រយៈពេល​ជាង ១០​ខែ​កន្លង​មក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

តាមទួរលេខបានបង្ហាញថាភ្ញៀវទេសចរណ៏ដែលទស្សនាកម្ពុជាច្រើនបំផុត គឺមហាមិត្តមឺនណាំវៀតយួន។ពេលមហាមិត្តប្រវត្តិសាស្រ្តនេះមកទស្សនាប្រទេសយើងភាគច្រើនគឺគេប្រើប្រាស់ឡានគេ គេគាំទ្រភោជនីយដ្ឋាន សណ្ឋាគារ មគ្គុទេស ដែលជារបស់យួននៅស្រុកខ្មែរ ហើយចំណូលភាគច្រើនពីប្រាង្គប្រាសាទខ្មែរគឺបានទៅជនជាតិយួនទៀត(ដែលមានឈ្មោះខ្មែរថាសុខ គង់)។បើចឹងដដែលនាំសឹកថ្មប្រាសាទខូចអស់ទទេៗ។

Dec 01, 2012 02:20 AM

អ្នក​អាន​អនាមិក

Industry section has increased in Cambodia every year, but I don't know where the money is. I am still poor. My salary is still low. It increases in the report, but this cannot help the nation, people, and ordinary officials. Most money goes to CPP and some companies. It is silly to hear such a bad news.

Nov 30, 2012 12:30 AM