លោក Joseph Mussomeli ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលត្រូវចប់អាណត្តិ បានមានប្រសាសន៍ពីថ្ងៃចន្ទថា បច្ចុប្បន្ន រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងស្ថិតនៅចំណុចចាប់ផ្តើមក្នុងការសម្រេចផ្តល់ថវិកាដោយផ្ទាល់ដល់តុលាការ។
លោកJoseph Mussomeli បន្តថា លោកគិតថា ឥឡូវនេះ នៅរដ្ឋធានីវ៉ាស៊ិនតុន គ្រប់គ្នាកំពុងស្វែងរកបេឡាដើម្បីជួយទ្រទ្រង់ដោយផ្ទាល់ ចំពោះតុលាការកាត់ទោសខ្មែរក្រហម បើសិនជាយើងដោះស្រាយកិច្ចការចុងក្រោយនេះ រួចរាល់៕
