លោក កឹម សុខា និយាយ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ ស.រ.អា.

គណ​បក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​កាន់​អំណាច​ក្នុង​សហ​រដ្ឋ​អាមេរិក ​កាល​ពី​ដើម​ខែ​កញ្ញា​នេះ បាន​អញ្ជើញ​ក្រុម​មេ​ដឹក​នាំ​ធំៗ ក្នុង​ពិភពលោក ឲ្យ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​សមាជ​របស់​ខ្លួន។ ចំណែក​មេ​ដឹក​នាំ​គណ​បក្ស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក កឹម សុខា ក៏​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ផង​ដែរ។
តាំង សារ៉ាដា
2012-09-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កឹម សុខា ៣០៥
ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា
RFA/Den Ayuthyea

តាម​រយៈ​ការ​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​សមាជ​នោះ លោក កឹម សុខា ឱ្យ​ដឹង​ថា លោក​បាន​រៀន​សូត្រ និង​យល់​ដឹង​ច្រើន​អំពី​បច្ចេកទេស និង​បាន​ឃើញ​អំពី​ភាព​ចាស់​ទុំ​នៃ​វោហារ​ស័ព្ទ​របស់​ក្រុម​អ្នក​នយោបាយ​អាមេរិកាំង ដែល​ធ្វើ​ការ​រិះគន់​គ្នា​សុទ្ធ​សឹង​តែ​ផ្អែក​លើ​កម្មវិធី​នយោបាយ​របស់​គូ​ប្រកួត រួម​ផ្សំ​នឹង​ចំណេះ​ដឹង​ទូលំទូលាយ​តាម​រយៈ​ការ​បើក​ចំហ​ខាង​ផ្លូវ​ចិត្ត។

លោក កឹម សុខា សង្ឃឹម​ថា​ នឹង​យក​គំរូ​ប្រជាធិបតេយ្យ​ដ៏​ទំនើប​មួយ​នេះ​ទៅ​ចម្រាញ់​ជា​យុទ្ធ​សាស្ត្រ​ថ្មី​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​សំរាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣។

សូម​លោក​អ្នក​នាង​អញ្ជើញ​ស្តាប់​បទ​សម្ភាសន៍​របស់​លោក តាំង សារ៉ាដា ជា​មួយ លោក កឹម សុខា ជុំវិញ​ប្រការ​នេះ៖

គណ​បក្ស​សិទ្ធិ​មនុស្ស និង​គណ​បក្ស​សម​រង្ស៊ី​បាន​សំរេច​បង្កើត​គណ​បក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​មេ​ដឹក​នាំ​នៃ​គណ​បក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​ក្នុង​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន កាល​ពី​ខែ​កក្កដា កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Castro De La Monreo

ពី Paris, France

Yes, now you know how to talk as a politician. but why don't you try to pactice like they are doing? made you critic as the contribution one of those loop holes. I know that educated leaders should hold up their tempers, foreigners are not your father or brothers they have their own problems to solve these are the natures of our politicians no matter you are going to west or east for supporting but Khmers will suffer from that action if they are coming with the soldiers and weapons. Think papas.

Sep 16, 2012 10:59 PM

New student

ពី Cambodia

គេស្រុកខ្មែរ Nowអភិវឌ្ឍ។ គ្រាន់តែPhnom Penh នៅតែមានជ្រាំ។​ ហើយចុះប៉ុន្មានអាណត្តិទៅហើយ។
នេះគ្រាន់តែPhnom Penh មួយផង។

Sep 11, 2012 12:12 AM

Eagle Master

ពី Pa(USA)

We have started from zero,country is need to be developed all kind of fields,only CCP can defand,making stabilizing,there a whole lot it's need to be understanding,lately the borders isuses has been explained and spent 5 hours by Mr:Hun Sen.
For both of you need 6month to study politices and incidents since after WW II to 1949 to 1953 to 1989 to 1997 until succeed our goals.

Sep 10, 2012 07:42 PM

sso

ពី paris

ថា លោកកឹមសុខា ជេរនាយករដ្ឋមន្ត្រីខ្មែរ ជេររដ្ឋាភិបាល បើលោក កឹម សុខាជេរនោះ លោក កឹម សុខា មិនបាននៅក្រៅពន្ធនាគារ ហើយនិង មិនបាននៅក្នុងប្រទេសខ្មែរ . ការរិះគន់ ខុស ពី
ការជេរ.

Sep 10, 2012 09:24 AM

អ្នក​អាន​អនាមិក

មានហ៊ុន សែនជេគេដាក់ក្បាលមេក្រូទៅបក្សប្រឆាំង​ រីអែ បក្សប្រឆាំងទិះទានកែលំអប៉ុណ្ណោះ។

Sep 10, 2012 07:14 AM

មើល​មតិ​ទាំង​អស់.