ក្រុមគ្រួសារជនរងគ្រោះម្នាក់ដែលត្រូវថៃមួយក្រុមវាយសម្លាប់កាលពីពេលថ្មីៗនេះបានដាក់ពាក្យប្តឹងទៅស្ថានអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃ នាព្រឹកថ្ងៃ២៦ តុលា ដើម្បីទាមទារឲ្យភាគីអាជ្ញាធរថៃចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនជាតិថៃមួយក្រុមដែលបានវាយបុរសខ្មែរម្នាក់នោះ។
លោក ប៉ាល់ ស៊ីថា ចៅសង្កាត់និម្មិត បានមានប្រសាសន៍ថា សមាជិកក្រុមប្រឹក្សាសង្កាត់និម្មិតបានជូនលោក ពៅ ចំរើន ឪពុកជនរងគ្រោះទៅស្ថានអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវហើយនៅព្រឹកថ្ងៃច័ន្ទ។
លោក ប៉ាល់ ស៊ីថា បានបញ្ជាក់ថា ៖ «យើងបានដាក់ពាក្យបណ្តឹងទៅស្ថានកុងស៊ុលហើយ សុំទាមទារឲ្យខាងជនល្មើសថៃបង់ថ្លៃជំងឺចិត្តទៅកូនគាត់វិញ»។
លោក នេត្រ សេរី អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ មិនអាចទាក់ទងសុំការបញ្ចាក់បន្ថែមជុំវិញបញ្ហាខាងលើនេះទេ។ ចំណែកស្ថានទូតថៃប្រចាំនៅកម្ពុជាក៏មិនអាចសុំការអត្ថាធិប្បាយជុំវិញការដែលថៃព្រួតគ្នាសម្លាប់ខ្មែរនេះបានដែរ។
គ្រួសារជនរងគ្រោះបានអះអាងថា នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២១ ខែតុលា ជនរងគ្រោះឈ្មោះ កុសល អាយុ២៤ឆ្នាំ និងជនជាតិថៃម្នាក់ទៀតជាកម្មករកាប់ជ្រូកឲ្យថៅកែថៃ ត្រូវបានថៃមានគ្នាប្រហែល៧នាក់ជិះម៉ូតូស្ទាក់ពីមុខហើយព្រួតគ្នាវាយនឹងដបស្រាដោយមិនដឹងពីមូលហេតុ ខណៈដែលជិះម៉ូតូឌុបគ្នាទៅធ្វើការដល់ពាក់កណ្តាលផ្លូវ ជិតអគារធនាគារមួយនៅកណ្តាលទីក្រុងអារ៉ាញ់ប្រាថេត។
ប្រភពបន្តថា កុសល បានស្លាប់នៅមន្ទីរពេទ្យស្រុកអារ៉ាញ់ នាថ្ងៃទី២១ ខែតុលា ដោយសាររបួសធ្ងន់ដាច់សរសៃឈាមក្នុងខួរក្បាល មិនអាចសង្គ្រោះបាន ហើយត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យសពនៅភូមិនិម្មិត សង្កាត់និម្មិត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ គេនៅមិនទាន់ដឹងថា ការព្រួតគ្នាវាយសម្លាប់ពលរដ្ឋខ្មែរកើតឡើងដោយសារមូលហេតុអ្វីឡើយ។
លោកឧត្តមសេនីយ៍ ហ៊ុន ហ៊ាន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ភាគីកម្ពុជាមិនបាននៅស្ងៀមឡើយជុំវិញបញ្ហានេះ ៖ «យើងកំពុងតែជំរុញ។ យើងសំណូមពរឲ្យខាងភាគីថៃជួយរកយុត្តិធម៌ដល់ខ្មែរ»។
មន្ត្រីនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បានមានប្រសាសន៍ថា ភាគីថៃជាច្រើនលើកច្រើនសាបានបដិសេធមិនទទួលខុសត្រូវឡើយចំពោះករណីព្រហ្មទណ្ឌជាច្រើនដែលបង្កដោយភាគីថៃមកលើប្រជាពលរដ្ឋខ្មែរ។
លោក អ៊ុក កែវរតនៈ បានអះអាងថា ៖ «ពេលណាដែលយើងដាក់ពាក្យប្តឹងទៅ វាតែងតែមានការប្រកែកថា វាអត់បានធ្វើ។ មេរៀនជាមួយពួកអាថៃហ្នឹងមិនមែនទើបម្តងទេ ញឹកញយហើយ»។
លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា ៖ «យើងស្នើឲ្យរដ្ឋាភិបាលថៃ ជាពិសេសអាជ្ញាធរពាក់ព័ន្ធឲ្យចាត់វិធានការទប់ស្កាត់កុំឲ្យមានអំពើឃោរឃៅ អមនុស្សធម៌ កើតឡើងជាថ្មីទៀត ហើយសុំឲ្យធ្វើការស្រាវជ្រាវឲ្យបានម៉ត់ចត់ដើម្បីយកជនដៃដល់ទៅកាត់ទោស»។
មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក លោក ស៊ុម ចាន់គា បានថ្លែងថា បើសិនភាគីអាជ្ញាធរថៃមិនចាត់ការជនល្មើសរបស់ខ្លួនតាមច្បាប់ឲ្យមានប្រសិទ្ធភាពទេ នឹងធ្វើឲ្យមានជនល្មើសថៃកាន់តែច្រើនដែលអាចនាំទៅរកការរើសអើងប្រកាន់ពូជសាសន៍៕
ប៉ូលិសខែត្រមណ្ឌលគិរីតាមចាប់ជនសង្ស័យ២នាក់ក្នុងករណីប្លន់
បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយសារទាត់កូនស្រីឲ្យសន្លប់
បុគ្គលិកអង្គការមិត្តគ្មានព្រំដែនអំពាវនាវឲ្យពន្លឿនការស៊ើបអង្កេតករណីឃាតកម្ម
ទាហានម្នាក់រងរបួសធ្ងន់ដោយសារមេបញ្ជាការវាយដំ
ប៉ូលិសម្នាក់នៅមណ្ឌលគិរីរងការចោទថាប៉ុនប៉ងធ្វើឃាតអ្នកភូមិ
ពលរដ្ឋម្នាក់នៅកំពង់ឆ្នាំងត្រូវអ្នកយាមឡូត៍នេសាទបាញ់ឲ្យស្លាប់
អតីតអ្នកកាសែតម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់គុក២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត
បុរសតៃវ៉ាន់ម្នាក់ជាប់គុក៣៧ឆ្នាំពីបទរត់ពន្ធគ្រឿងញៀន
ជនដាណាម៉ាកម្នាក់រងការចោទថាចាប់បង្ខំរួមភេទជាមួយកុមារីខ្មែរ
ក្មេងស្រី១៧នាក់ត្រូវឃាត់ខ្លួនពីបទសង្ស័យថាប្រកបរបរផ្លូវភេទ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
Thai authority should not ignore on this case, because it happened in Thailand. Thai have to find justice for the victim family.
2009-10-27 11:16
មើលមតិទាំងអស់.