អ្នក​ភូមិ​ដែល​រង​ការ​បាញ់​ប្រហារ​ប្រតិកម្ម​លើ​ចំណាត់​ការ​តុលាការ​ខេត្ត​បាត់ដំបង

អ្នក​ភូមិ​ជា​ជន​រង​គ្រោះ​ក្នុង​អំពើ​បាញ់​ប្រហារ បាន​សម្ដែង​ប្រតិកម្ម​ទៅ​លើ​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​បាត់ដំបង ដែល​បាន​សម្រេច​ដាក់​ពួក​គាត់​ដែល​ជា​ជន​រង​គ្រោះ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ប៉ុន្តែ​ពុំ​មាន​ចំណាត់​ការ​ចំពោះ​ជន​ដៃ​ដល់ ដែល​បាន​បាញ់​ប្រហារ​ឲ្យ​ពួក​គាត់​មាន​របួស​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ នៅ​ស្រុក​ភ្នំ​ព្រឹក ខេត្ត​បាត់ដំបង នោះ​ទេ។
ដោយ សួន សុផលមុន្នី
2012-08-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សឹង ហៀង និង​ហេង សាយហុង ៣០៥
២៤-សីហា-២០១២៖ លោក សឹង ហៀង (ឆ្វេង) ដែល​ជា​ជន​ជាប់​ចោទ​និង​លោក ហេង សាយហុង (ស្តាំ) ជា​មន្ត្រី​អង្គការ​លីកាដូ។
RFA/Soun Sophalmony

លោក សឹង ហៀង អាយុ​៣៤​ឆ្នាំ រស់​នៅ​ភូមិ​អូរដា ឃុំ​ចក្រី ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ថា ការ​សម្រេច​របស់​តុលាការ គឺ​ជា​រឿង​អយុត្តិធម៌។ កង​ការពារ​ក្រុមហ៊ុន​ដែល​បាន​ប្រើ​កាំភ្លើង​បាញ់​ឲ្យ​អ្នក​ភូមិ​មាន​របួស កាល​ពី​ចុង​ឆ្នាំ​២០១១ នោះ តុលាការ​ពុំ​បាន​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ទេ៖ «កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១១ នោះ ជម្លោះ​កើត​ឡើង​គឺ​បាញ់​ចំ​ខ្ញុំ​ចំ​ភ្លៅ​ខាង​ស្ដាំ គឺ​ចូល​ពី​ខាង​ស្ដាំ​ចេញ​មក​ខាង​ឆ្វេង បណ្ដាល​ឲ្យ​របួស​ចំ​កណ្ដាល​ភ្លៅ។ ឥឡូវ​នេះ ខ្ញុំ​ជា​ជន​រង​គ្រោះ​ដោយ​ការ​បាញ់​ប្រហារ បែរ​ជា​គេ​ដាក់​ខ្ញុំ​ទៅ​ជា​ជន​ល្មើស​ដាក់​ក្នុង​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ទៅ​វិញ»

តុលាការ​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៣ និង​ថ្ងៃ​ទី​២៤ ខែ​សីហា បាន​ចេញ​ដីកា​សម្រេច​ដាក់​ឲ្យ​ជន​ត្រូវ​ចោទ ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​តម្រូវ​ឲ្យ​ជន​ត្រូវ​ចោទ​បំពេញ​នូវ​កាតព្វកិច្ច ដូច​ជា មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ព្រំដែន​ដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទៅ​បង្ហាញ​ខ្លួន​តាម​ការ​កំណត់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក នៅ​ថ្ងៃ​ទី​២៣ រៀល​រាល់​ខែ​នីមួយៗ រហូត​ដល់​តុលាការ​សម្រេច​អង្គ​សេចក្ដី។

ទាក់​ទិន​ការ​សម្រេច​របស់​តុលាការ​នេះ លោក សឹង ហៀង ថ្លែង​ថា វា​មាន​ភាព​អយុត្តិធម៌។ ពួក​គាត់​ពុំ​អាច​ទទួល​យក​សេចក្ដី​សម្រេច​របស់​តុលាការ​ទេ៖ «ខ្ញុំ​សូម​បដិសេធ​ដាច់​ខាត ព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្តិ​អ្វី​ទៅ​តាម​ការ​ចោទ​របស់​គេ​នោះ​ទេ។ នៅ​ក្នុង​ឯកសារ​ដែល​គេ​ដាក់​អោយ​ខ្ញុំ​ស្ថិត​នៅ​ក្រោម​តុលាការ ខ្ញុំ​នឹង​ធ្វើ​ទៅ​តាម​នីតិវិធី ប៉ុន្តែ​គ្រាន់​តែ​ថា ខ្ញុំ​មិន​ទទួល​ស្គាល់​ពាក្យ​ចោទ។ ប៉ុន្តែ​អ្វី​ដែល​ដាក់​ឲ្យ​ខ្ញុំ​ធ្វើ​ទៅ​តាម​៤​ចំណុច ធ្វើ​ទៅ​តាម​រាល់​ថ្ងៃ​ទី​២៣ ឲ្យ​ខ្ញុំ​ឡើង​ទៅ​ជួប​អធិការ​ក៏​ដោយ ខ្ញុំ​ក៏​ធ្វើ​ទៅ​តាម​ហ្នឹង។ ប៉ុន្តែ​រាល់​ពាក្យ​ចោទ​ទាំង​អស់ គឺ​ខ្ញុំ​អត់​ទទួល​យក​ទេ»

មន្ត្រី​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង លោក ហេង សាយហុង បាន​ថ្លែង​ថា ការ​សម្រេច​របស់​តុលាការ គឺ​ស្រប​ទៅ​នឹង​សំណុំ​រឿង​របស់​ភាគី​ដើម​បណ្ដឹង ដែល​ពុំ​មាន​ទម្ងន់។ ម្យ៉ាង​វិញ​ទៀត ករណី​ប្ដឹង​ផ្ដល់​គ្នា​មក​តុលាការ ដោយ​សារ​បញ្ហា​ទំនាស់​ដីធ្លី តុលាការ​ចេះ​តែ​សម្រេច​ឃុំ​ខ្លួន។ ការ​សម្រេច​ឃុំ​ខ្លួន​មនុស្ស បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ឈឺ​ចាប់ និង​បាត់​បង់​ការងារ​អភិវឌ្ឍ​សេដ្ឋកិច្ច នៅ​ក្នុង​សង្គម​គ្រួសារ។ ទោះ​យ៉ាង​ក្ដី លោក​សង្កត់​ធ្ងន់​ថា ការ​សម្រេច​នេះ​វា​ជា​នីតិវិធី​របស់​តុលាការ​ក្នុង​ការ​ស៊ើប​អង្កេត។

លោក ហេង សាយហុង៖ «យើង​ចង់​ឲ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ ព្រោះ​រឿង​នេះ​ខ្ញុំ​មើល​ទៅ​គ្មាន​ហេតុផល​អី​ជា​ដុំ​កំភួន​អី​ទេ យើង​សុំ​ឲ្យ​មាន​ការ​លើក​លែង តម្កល់​ទុក​រឿង កុំ​ឲ្យ​មាន​ការ​ចោទ​តទៅ​ទៀត»

ជន​ទាំង​បី​នាក់​មាន ឈ្មោះ សឹង ហៀង ជោត គុណ និង​ផាវ បុត្រ រស់នៅ​ស្រុក​ភ្នំ​ព្រឹក ខេត្ត​បាត់ដំបង។ អ្នក​ភូមិ​ទាំង​បី​នាក់ ត្រូវ​បាន​លោក សាអឿន កោសល្យមុនី ចៅក្រម​ស៊ើប​សួរ​ចេញ​ដីកា​បង្កាប់​ឲ្យ​ចូល​ខ្លួន​តាម​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​៨៦៨ ចុះ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១១ ដែល​មាន​ភាគី​ដើម​បណ្ដឹង​ឈ្មោះ ចាន់ នី ជា​កង​កម្លាំង​ការពារ​ឲ្យ​ក្រុមហ៊ុន សួន មានសម្បត្តិ។ អ្នក​ទាំង​បី​ត្រូវ​តុលាការ​ចោទ​ពី​បទ​ប្រើ​ហិង្សា មាន​ស្ថាន​ទម្ងន់​ប្រព្រឹត្តិ​នៅ​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​ចក្រី ស្រុក​ភ្នំ​ព្រឹក ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១១។ បទល្មើស​ព្រហ្មទណ្ឌ​នេះ មាន​ចែង​​ឲ្យ​ផ្ដន្ទា​ទោស​តាម​បញ្ញត្តិ​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ ចុះ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០០៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

នេះហើយនិតិរដ្ឋរបស់ក្រុមសំដាច់!!!!!
សូមលោកផៃ ស៊ីផានបើកភ្នែក បើកត្រចៀកមើលផងដែល​ លោកតែងតែនិយាយមិនដាច់ពីមាត់ថាប្រទេសកម្ពុជាក្រោម​ ការដឹកនាំរបស់សំដាច់គឺជាប្រទេសដែលមាននិតិរដ្ឋ​ តាមខ្ញំសង្កេតមើលទៅនិតិរដ្ឋរបស់លោកស៊ីផានគឺអញ្ចឹងឯង អោយតែអ្នកមានលុយអ្នកមានអំណាចគឺរួចខ្លួន ឯប្រជារាស្រ្តក្រីក្រគ្មានអំណាចវិញគឺមានតែចូលគុក ជាប់ទោស ជាប់ឃុំ

Aug 27, 2012 10:52 PM

៧មករាសច្ចធម៌

ពី Phnom Penh

ហ្នឹងហើយរដ្ឋាភិបាលរបស់ហ៊ុន សែន ។ ជនរងគ្រោះក្លាយជាជនអ្នកប្រព្រឹត្ត ។ ហ៊ុន សែនគួរត្រូវនាំខ្លួនទៅកាត់ទោសនៅឯតុលាការអន្តរជាតិ ICC ទើបសង្គមខ្មែរមានពន្លឺរស្មីឡើងវិញ ។

Aug 24, 2012 10:33 PM

Vuth Lee

ពី Lowell, Massachusetts,U.S.A

This Battambang province's court and the other courts Cambodiawide had intentionally victimized its own innocent people-as in this article. Cambodian dissidents are living in fear. The poor and powerless Cambodians who are living in Cambodia the same as they are living and working in the prisons without walls or fences. The Cabodian Kangaroo's judges doing what Youn or Hun Sen told them to do. Those courts are being used by Youn or Hun Sen to intimidate the Khmer Nationalists-Mam Sonando, Chea Vichea, Chhuth Vuthy, Chan Soveth, Bun Ratha......... Hun Sen must go very soon!!!

Aug 24, 2012 02:34 PM

អ្នក​អាន​អនាមិក

When court fail,people take justice in their own hands. Normally, in extreme way.

Aug 24, 2012 10:34 AM

អ្នក​អាន​អនាមិក

កុំប្តឹងតុលាការ យកលុយទៅអោយទៅទើបល្អជាង។

Aug 24, 2012 08:33 AM

មើល​មតិ​ទាំង​អស់.