អាជ្ញាធរ​វៀតណាម​ចាប់​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ដាក់​គុក

កន្លង​ទៅ អាជ្ញាធរ​សមត្ថកិច្ច​ថៃ បាន​ចាប់​ខ្លួន​ពលរដ្ឋ​កម្ពុជា ដែល​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ ដោយ​ខុស​ច្បាប់​ជា​ហូរហែ។ ចំណែក​នៅ​ឯ​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម វិញ ក៏​កំពុង​មាន​ការ​រឹត​បន្តឹង​ករណី​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ចូល​ទៅ​រក​ស៊ី​ក្នុង​ប្រទេស​នេះ​ដែរ។
ដោយ វណ្ណ វិចារ
2012-10-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

នៅ​ច្រក​ព្រំដែន​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់ចាម មាន​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់ ត្រូវ​បាន​ប៉ូលិស​វៀតណាម ចាប់​ខ្លួន​អស់​រយៈពេល​ជាង ១ខែ​ទៅ​ហើយ ដោយ​មិន​បញ្ជាក់​មូលហេតុ​ច្បាស់​លាស់។ អាជ្ញាធរ​មូលដ្ឋាន និង​សាច់​ញាតិ​ពលរដ្ឋ​ទាំង​ពីរ​នាក់​នោះ អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​ភាគី​វៀតណាម ដើម្បី​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​រស់នៅ​ភូមិ​ត្រពាំងផ្លុង ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១២ កញ្ញា នៅ​តែ​មិន​មាន​ឱកាស​ជួប​មុខ​សាច់​ញាតិ​របស់​ខ្លួន​នៅ​ឡើយ។

សាច់​ញាតិ​អ្នក​ទាំង​ពីរ​នោះ ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា ជួយ​អន្តរាគមន៍​ដោះ​លែង​មក​វិញ។ មេ​ឃុំ​ត្រពាំងផ្លុង លោក ហែម យាប នៅ​ថ្ងៃ​ទី១៣ តុលា មាន​ប្រសាសន៍​ថា វៀតណាម បាន​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់ ដែល​រស់នៅ​ភូមិ​ត្រពាំងផ្លុង ឃុំ​ត្រពាំងផ្លុង មាន​ឈ្មោះ ជិន ថន អាយុ ២៥ឆ្នាំ និង​ឈ្មោះ ឈន ងឹម អាយុ ២៧ឆ្នាំ កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១២។ លោក​បន្ត​ថា សាច់​ញាតិ​អ្នក​ទាំង​នោះ និង​អាជ្ញាធរ​ឃុំ​ត្រពាំងផ្លុង បាន​នាំ​គ្នា​ទៅ​សួរ​នាំ​ប៉ូលិស​វៀតណាម ប៉ុន្តែ​ភាគី​វៀតណាម មិន​អនុញ្ញាត​ឲ្យ​ជួប​មុខ​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ។

លោក ហែម យាប បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​ខិតខំ​អស់​លទ្ធភាព​ទៅ​ហើយ នៅ​តែ​មិន​អាច​ជួយ​ពលរដ្ឋ​ខ្លួន​បាន៖ «ឥឡូវ​ហ្នឹង គ្រួសារ​ហ្នឹង​មាន​តែ​សុំ​មក​ខ្ញុំ​ហ្នឹង។ ខ្ញុំ​ធ្វើ​សំណើ​ទៅ​ស្រុក ទៅ​ខេត្ត​ជួយ​អន្តរាគមន៍​ទៅ​ខាង​វៀតណាម ហើយ​ស្រុក​ខេត្ត​ចារ​សំណើ​ហើយ គ្រាន់​តែ​សុំ​ជួប​មុខ​សួរ​ថា តើ​ខុស​ត្រូវ​យ៉ាង​ណា​នោះ ក៏​ភាគី​វៀតណាម មិន​អនុញ្ញាត​ដែរ»

លោក ហែម យាប បន្ត​ថា លោក​សុំ​អំពាវនាវ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ទាំង​អស់ អន្តរាគមន៍​ជួយ​ពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំងផ្លុង ទាំង​ពីរ​នាក់​ផង។

ទន្ទឹម​នឹង​នេះ លោកស្រី សាយ វៀន មាន​ប្រសាសន៍​ថា កូន​ប្រុស​របស់​គាត់​ឈ្មោះ ជិន ថន និង​អ្នក​ជិត​ខាង​ឈ្មោះ ឈន ងឹម ត្រូវ​បាន​វៀតណាម ចាប់​ខ្លួន​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​កាន់​លុយ​មក​ពី​ប្រទេស​វៀតណាម ចំនួន​ជាង ៣ម៉ឺន​ដុល្លារ ដែល​ឈ្មួញ​វៀតណាម ឲ្យ​ថ្លៃ​ក្របី។ លោកស្រី​បន្ត​ថា លុយ​ទាំង​អស់​មិន​មែន​ជា​របស់​កូន​គាត់​ទាំង​អស់​ទេ តែ​ជា​លុយ​ដែល​ឈ្មួញ​វៀតណាម ផ្ញើ​ឲ្យ​ថ្លៃ​ក្របី​ដែល​ពួក​គេ​ទិញ​ពី​អ្នក​ភូមិ។ លោកស្រី សាយ វៀន បញ្ជាក់​ថា លោកស្រី​នឹក​កូន និង​ចង់​ជួប​មុខ​កូន តែ​ប៉ូលិស​វៀតណាម មិន​អនុញ្ញាត​ឲ្យ​ជួប​ឡើយ៖ «មិន​ទាន់​បាន​ជួប​ម្តង​ទេ ១ខែ​ពីរ​ថ្ងៃ​ហើយ។ ខ្ញុំ​សុំ​ស្នើ​ទៅ​អាជ្ញាធរ​ដែនដី និង​ក្រសួង​ទាំង​អស់ ដើម្បី​ជួយ​ខ្ញុំ​ផង ទាក់​ទង​ទៅ​ខាង​វៀតណាម ចង់​ដឹង​ថា​ខុស​ហ្នឹង​ដល់​កម្រិត​ណា សូម​ឲ្យ​អស់​លោក​ជួយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​មន្ត្រី​ស្ថានទូត​វៀតណាម ដើម្បី​សុំ​ការ​ពន្យល់​ពី​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៣ តុលា ឆ្នាំ​២០១២។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មាន​ប្រសាសន៍​ថា អាជ្ញាធរ​កម្ពុជា ត្រូវ​តែ​អន្តរាគមន៍​ចំពោះ​បញ្ហា​នេះ ព្រោះ​ថា​មិន​អាច​ឲ្យ​បរទេស​ចាប់​ពលរដ្ឋ​ខ្មែរ​ដាក់​គុក ដោយ​មិន​មាន​មូលហេតុ​ច្បាស់​លាស់​នោះ​ទេ ហើយ​ការ​ចាប់​ខ្លួន​នេះ ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា បើ​រក​ឃើញ​ថា មាន​កំហុស ឬ​ល្មើស​ច្បាប់ អាជ្ញាធរ​វៀតណាម ក៏​ត្រូវ​បង្ហាញ​ពី​ភស្តុតាង​ល្មើស​ច្បាប់​នោះ​ដែរ។

បុរស​ឈ្មោះ ជិន ថន និង​ឈ្មោះ ឈន ងឹម ត្រូវ​បាន​ប៉ូលិស​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ចំណុច​ច្រក​របៀង​ឈ្មោះ បុសវង ចម្ងាយ​ពី​ព្រំដែន​ខ្មែរ​ប្រមាណ ២០០​ម៉ែត្រ ក្នុង​ទឹកដី​ប្រទេស​វៀតណាម និង​មាន​ចម្ងាយ​ប្រហែល ៤គីឡូម៉ែត្រ ភាគ​ខាង​ត្បូង​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

sam sang svanhn

ពី Georgia, USA.

The demand is for Cambodia’s general population to be knowledgeable, full-service, and loving to the Cambodian nation. A need for resuscitation, Cambodian farmers across the nation are suffering, the leading protest in fact is alienated Vietnamese immigrants. Previously were considered Vietnamese and as time passed by, they miraculously evolve into the Khmer population. They used that to vote, increasing the chances at the elections and dominated the Cambodian people’s party (CPP). Because of that they want to win in the local and national election during this time of year 2013.

Oct 15, 2012 11:42 PM

អ្នក​អាន​អនាមិក

បើពិតដូចលោកមកពីតាកែវនិយាយមែន ប្រទេសខ្មែរគឺសម្រាប់យួនមកលុកលុយកាន់កាប់តាមចិត្ត
ចំណែកប្រទេសយួនប្រៀបបាននិងវ៉ុល(vault)នៅក្នុងធនាគារ ត្រូវគេចាក់សោជិតរាប់ជាន់
ដែលមិនអាចមានចោរណាគាស់ចូលបានឡើយ នេះហើយនយោបាយឆ្លាតៗឈ្នះៗរបស់យួនមកលើខ្មែរ!
តើអ្នកដឹកនាំខ្មែរដឹងខ្លនថាជាសត្វលារបស់យួនហើយឬនៅ?

Oct 14, 2012 10:57 PM

ហុនថោក

ពី ថោកហុន

ហុនសែនអើយសូមគុំវង្វេងជាតិ មើលពូជលោកកបានរស់នៅរយឆ្នាំទេសូមបើកភ្នែកលើងមើលប្រជាពលរដ្ឋខ្មែររងទុក្ខសព្វថៃ្ង អ្វីទៅកេហាវទឹកភ្នែក លោកមិនចេៈយំទែឬ

Oct 14, 2012 06:52 PM

ហ៊ុន​ ស៊ី

ពី ព្រៃនគរ

តើខ្មែរនៅសល់អ្វីទៀត? គេចូលមកស្រុក
ខ្មែររាប់លាន មានអ្នកការពារ ឯខ្មែរ
ចូល២នាក់ យួនចាប់ដាក់គុកយ៉ាងបំ
បិតមុខ។ តើស្ដេចសោយរាជ្យមានប្រ
យោជន៍អ្វីដល់រាស្រ្តខ្មែរ?

Oct 14, 2012 06:33 AM

អាន បាន សុខ

ពី តាកែវ

តាមកិច្ចព្រមព្រាងខ្មែរ-យួនឆ្នាំ១៩៨១,១៩៨២,១៩៨៣និង
១៩៨៥ចុះហត្តលេខាដោយហ៊ុន សែនគឺយូនអាចចូលមក
រកស៊ីនិងរស់នៅស្រុកខ្មែរបានដោយមិនបាញ់មានសំបុត្រ
ស្នាមអ្វីទេតែខ្មែរមិនអាចចូលទៅរកស៊ីនៅស្រុកយួនបាន
ឡើយ។

Oct 13, 2012 05:31 PM

មើល​មតិ​ទាំង​អស់.