បរទេស​ចូល​រួម​សម្ដែង​មរណទុក្ខ​ចំពោះ​ការ​សោយ​ទិវង្គត

នៅ​គ្រា​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​នៅ​ក្នុង និង​ក្រៅ​ប្រទេស​កម្ពុជា កំពុង​តែ​សម្ដែង​ការ​សោកស្ដាយ និង​ក្រៀមក្រំ ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ មេដឹកនាំ​នៃ​ប្រទេស​មហា​អំណាច​មួយ​ចំនួន និង​ប្រទេស​ខ្លះ​នៅ​តំបន់​អាស៊ី ក៏​ចូល​រួម​មរណទុក្ខ​ដែរ។
ដោយ សុខ សេរី
2012-10-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ូ ជិនតាវ ៣០៥
១-មេសា-២០១២៖ ប្រធានាធិបតី​ចិន លោក ហ៊ូ ជិនតាវ (Hu Jintao) នៅ​​អាកាសយានដ្ឋាន​អន្តរជាតិ​​ខេត្ត​សៀមរាប។
RFA/Hang Savyuoth

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី វីកថូរៀ ណូឡែន (Victoria Nuland) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ទាន់​មួយ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ថា សហរដ្ឋ​អាមេរិក​សំដែង​ការ​ក្រៀមក្រំ​ចំពោះ​ការ​ចូល​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នៃ​ប្រទេស​កម្ពុជា។

អ្នកស្រី​បាន​បន្ត​ថា យើង​សូម​រំលែក​ទុក្ខ​ក្រៀមក្រំ ថ្វាយ​ចំពោះ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​ព្រះ​រាជ​អគ្គ​មហេសី នរោត្តម មុនីនាថ សីហនុ ព្រម​ទាំង​ព្រះ​រាជ​វង្សានុវង្ស​ទាំង​អស់ និង​ប្រជាពលរដ្ឋ​ខ្មែរ​នានា ដែល​កាន់​មរណទុក្ខ​ក្រៀមក្រំ​នេះ។

ចំណែក​ឯ​រដ្ឋាភិបាល​ប្រទេស​សិង្ហបុរី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ទាន់​មួយ​ដែរ​ថា ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​ជា​វីរក្សត្រ​ដែល​បាន​ធ្វើ​ពលីកម្ម​ក្នុង​ឆាក​ជីវិត​សម្រាប់​ភាព​ប្រសើរ​ឡើង​នៃ​ប្រទេស​កម្ពុជា និង​ប្រជារាស្ត្រ​ខ្មែរ។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា ព្រះ​មហា​វីរក្សត្រ​ខ្មែរ​នឹង​ត្រូវ​បាន​ចងចាំ និង​គោរព​ទាំង​នៅ​កម្ពុជា និង​អន្តរជាតិ​ចំពោះ​ការ​ដឹក​នាំ​ដោយ​គ្មាន​ការ​នឿយ​ហត់ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ការ​ផ្សះផ្សា​ជាតិ និង​ភាព​រុងរឿង។ ព្រះ​រាជ​កិច្ច​ដឹកនាំ​របស់​ព្រះ​មហា​វីរក្សត្រ​កន្លង​មក បាន​ចាក់​គ្រឹះ​សំរាប់​មិត្តភាព​ជិតស្និទ្ធ និង​យូរ​អង្វែង​រវាង​កម្ពុជា និង​ប្រទេស​សិង្ហបុរី។

មួយ​វិញ​ទៀត មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ក្រសួង​ព័ត៌មាន បាន​បង្ហើប​ឲ្យ​ដឹង​ថា ប្រធានាធិបតី​ចិន លោក ហ៊ូ ជិនតាវ (Hu Jintao) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ទាន់​មួយ ដើម្បី​រំលែក​ទុក្ខ​ក្រៀមក្រំ​ចំពោះ​ការ​ចូល​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ថ្មីៗ​នេះ។

ចំណែក​សមាជិក​ទាំង​អស់​នៃ​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​កុម្មុយនិស្ត​ចិន ក៏​បាន​មក​សម្ដែង​ការ​គោរព​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) បាន​មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​ថា ព្រះរាជ​កិច្ច​ដឹកនាំ និង​ពលីកម្ម​យូរ​អង្វែង​កន្លង​មក​ចំពោះ​ប្រទេស​ជាតិ និង​មរតក​នៃ​ការ​បង្រួបបង្រួម​ជាតិ បាន​នាំ​មក​នូវ​ការ​គោរព​ពី​ប្រជារាស្ត្រ​ខ្មែរ និង​អន្តរជាតិ។ លោក​បាន​សង្ឃឹម​ថា មរតក​ទាំង​នេះ​នាំ​ឲ្យ​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ការ​ផ្សះផ្សា​ជាតិ និង​ការ​ឈាន​ឆ្ពោះ​ទៅ​រក​យុត្តិធម៌​ដែរ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា កាល​ពី​សម័យ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​មហា​វីរក្សត្រ​នោះ កេរ្តិ៍ឈ្មោះ​កម្ពុជា និង​កេរ្តិ៍ឈ្មោះ​របស់​ព្រះអង្គ​ត្រូវ​បាន​អន្តរជាតិ​ទទួល​ស្គាល់​សុះសាយ​ទាំង​នៅ​តំបន់​អាស៊ី និង​ពិភពលោក៖ «ឥឡូវ​យើង​បាត់បង់​អ៊ីចឹង​ទៅ តើ​អ្នក​ដឹកនាំ​ក្រោយៗ គួរ​ថែ​រក្សា ហើយ​និង​ធ្វើ​តាម ឬ​យក​តាម​ស្មារតី​សាមគ្គី​ជាតិ ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ ហើយ​ជា​ពិសេស​នៅ​ក្នុង​បរិបទ​នយោបាយ ​ជា​ពិសេស​នៅ​តំបន់​អាស៊ី​នេះ ដែល​មាន​ភាព​តានតឹង»

ចំពោះ​ការ​ចូល​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ​នេះ រដ្ឋាភិបាល​កម្ពុជា កំពុង​យក​ចិត្ត​ទុក​ដាក់​រៀបចំ​ការ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពាក្យស្លោកចិននិយាយថា ៉ គ្មានការជួបណាដែលមិនព្រាត់ ៉ តែសំរាប់ព្រះវិញាណសម្តេចតា គឺ ៉ គ្មានការព្រាត់ណាដែលមិនជួប ៉ ព្រោះ ព្រះវិញាណខ័ណ្ណព្រះអង្គ និងយាងទៅជួបជុំជាមួយ ព្រះមហាមិត្តកុម្មុយនិស្តិរបស់ព្រះអង្គ ក្នុងទីស្ថានដ៏មហិមាមួយ។

Oct 18, 2012 12:49 AM

NATO

ពី Phnom Penh

If you really love the former King Father, please don't try to break the nation. You blame, look down and scold the leader today, what will it be if you are the leader in the future. You just create the revenge and it will never end. Try to love rather than try to hate. Try to live in peace rather than in war. If we use our brand to hate or say bad about someone, we will loose the opportunity to learn from them and we are busy with hating them. Then we cannot develop ourselves, family and our nation. We hope we can live and work together, because we are Cambodian and truly Khmer.

Oct 17, 2012 12:01 PM

កម្ពុជា

ពី ភព

ពួកប្រឆាំងផ្កាប់មុខ និយាយខុសចំណងជើងអត្ថបទហើយ។

Oct 17, 2012 02:03 AM

ហែន ស៊ុន

ពី ក្រសាំងទួល

ឥឡូវនេះក្រៅពីការសោកស្ដាយនិងចូលរួមកាន់ទុក្ខ
សោកជាមួយរាជ្យវង្សប្រជាជនខ្មែរនិងអន្តរជាតិក៍បាត់សាក្សី
មួយដ៍សំខាន់នៅក្នុងតុលាការខ្មែរក្រហមដែរ។អ្នកដែល
សប្បាយចិត្តជាងគេតែសម្ដែងជាសោកស្ដាយទុក្ខព្រួយនោះ
គឺហ៊ុន សែននិងហោ ណាំហុង។

Oct 16, 2012 11:17 AM

ភាពភ្នំពេញ

ពី Phnom Penh

Without our revered former king, what will happen if we counter a political deadlock like we did in 1998 or 2003. I urge all Khmer people to unite for the nation, territory sovereignty and so on. May peace and prosperity exist in Cambodia forever.

Oct 16, 2012 05:35 AM

មើល​មតិ​ទាំង​អស់.