សម្ភាស​លោក ប៊ុន រដ្ឋា ដែល​រង​ការ​ចោទ​ថា​ជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍

លោក ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​តាម​ចាប់​ខ្លួន ចោទ​ថា ជា​មេខ្លោង​ដឹកនាំ​ការ​បង្កើត​តំបន់​អបគមន៍ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​ទី​លាក់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ សីហា មក​ថា បទ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​នោះ គឺ​ជា​ការ​ប្រឌិត និង​មួលបង្កាច់។
2012-08-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជម្លោះ​ដី ក្រចេះ ៣០៥
កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់​ពលរដ្ឋ​នៅ​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ក្នុង​យុទ្ធនាការ​បង្ក្រាប​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២។
Provided Photo

លើស​ពី​នេះ​ទៀត លោក​ថា រដ្ឋាភិបាល​កំពុង​បង្កើត​ហេតុការណ៍​ដើម្បី​ចាប់​អ្នក​ដែល​ហ៊ាន​និយាយ​ការ​ពិត ឬ​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល។ លោក​ថា ឧទាហរណ៍​ថ្មីៗ​នេះ មាន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស ហើយ​ឥឡូវ​នេះ រដ្ឋាភិបាល​កំពុង​ប្រឌិត​រឿង​ដើម្បី​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស លោក ចាន់ សុវ៉េត ទៀត​ផង។

លោក ប៊ុន រដ្ឋា ដែល​កំពុង​ភៀស​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​នោះ បាន​បញ្ជាក់​ថា មនុស្ស​ដែល​រដ្ឋាភិបាល​អះអាង​ថា ចេញ​ទៅ​សារភាព​នោះ មិន​មែន​ជា​ប្រជាជន​ដែល​ធ្វើ​កិច្ចការ​ជូន​ពលរដ្ឋ​ជាមួយ​លោក​នៅ​ភូមិ​ប្រម៉ា នោះ​ទេ ហើយ​ថា លោក​ក៏​មិន​ដែល​ទទួល​ជំនួយ​ណា​មួយ​ពី​លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ឡើយ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​លោក ប៊ុន រដ្ឋា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នកស្រលាញ់ជាតិ

ពី បាត់ដំបង

ខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ប៊ុន រដ្ឋា ដែលបានខំប្រឹងប្រែងដើម្បីពលរដ្ឋខ្មែរ និងជាតិខ្មែរទាំងមូល ខ្ញុំគិតថាទង្វើរបស់លោកគឺជាអំពើល្អនិងសូមដាស់សតិដល់ពលរដ្ឋខ្មែរទាំងអស់អោយមានការពិចារណារតើអ្វីដែលខុសនិងត្រូវ សូមអោយមានបុគ្គលដូច ប៊ុន រដ្ឋា កើតឡើងកាន់តែច្រើននៅពេលដែលអំពើអាក្រក់កំពុងតែគ្របដណ្តប់នៅលើប្រទេសខ្មែរយើង

Oct 01, 2012 04:54 AM

A Tri

ពី Takmao

This is the country for the STRONG MAN. Who is strong will win all the cases regardless RIGHT or WRONG. So, Cambodian people should be wake up and struggle for peace and freedom. We should be country owner not allow one guy or small group to control our destiny.

Sep 20, 2012 10:19 PM

អ្នក​អាន​អនាមិក

បន្ទាប់​ពី​បាន​ស្តាប់​ពត៌មាន​និង​បទសម្ភាសន៍​នេះ​មក ធ្វើឧ្យ
ខ្ញុំ​អាចយល់​​បាន​ពីមូល​​ហេតុ​ដែល​តុលាការ​ភ្នំ​ពេញ​មិន​​ព្រម​ឧ្យ
​ចាក់បទសម្ភាសន៍​នេះ​ក្នុង​ពេល​លោក​មេធាវី​បាន​សុំ នៅតុលាការ​ ពី​ព្រោះ​​វាជា​​សក្ខីកម្ម​​​​នៃការ​ពិត បកអាក្រាត
​ការ​ប្រឌិត​បទ​ចោទ​ដោយ​អយុត្តិធម៌​ចំពោះ​លោក​សូណង់ដូ​
និង​ប្រជាជន​នៃភូមិ​ប្រមា​ទាំង​អស់​ ។
ការប្រឌិត​ថា​ប្រជាជន​ បង្កើត​តំបត់​អបគមន៍​ស្អី​គេនោះ​​
គីជាថ្នាំ​ពណ៌​មួយបែប​ទៀត​ដែល​​របប​នេះកំពុង​​ធ្វើ
ដើម្បីបង្រាប​ជាតិសាសន៍ខ្មែរ​​ដែល​តវ៉ា​ទាមទារ​សិទិ្ធ
ផ្សេងៗ ៕

Sep 16, 2012 01:19 AM

អ្នក​អាន​អនាមិក

The Current Cambodian Government accused or blamed their own people such as Mr Bun Rotha case without any real evidence, it is communist style that had been applied in many communist countries.

Sep 06, 2012 09:06 AM

អ្នក​អាន​អនាមិក

រឿងនេះទៅថ្ងៃមិខទៅជាយ៉ាងណា

Sep 03, 2012 09:52 PM

មើល​មតិ​ទាំង​អស់.