លោក ឈុត វុទ្ធី ដាស់​តឿន​ឲ្យ​ពលរដ្ឋ​ការពារ​ធនធាន​ធម្មជាតិ

ពេល​នៅ​រស់ លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ការពារ​សម្បត្តិ​ធម្មជាតិ​ដ៏​ឆ្នើម​មួយ​រូប បាន​ជួយ​បង្ហាត់បង្ហាញ និង​ដាស់​តឿន​ប្រជាពលរដ្ឋ​ខ្មែរ​អោយ​ហ៊ាន​ក្រោក​ឈរ​ឡើង​ការពារ​សម្បត្តិ​ធម្មជាតិ​របស់​ប្រទេស​ខ្មែរ​ដោយ​ខ្លួន​ឯង។
ដោយ ជី វិតា
2016-04-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក ឈុត វុទ្ធី បង្ហាញ​រូបថត​ស្ដីពី​សកម្មភាព​កាប់​ឈើ​នៅ​កម្ពុជា នៅ​ក្នុង​ការិយាល័យ​របស់​លោក នា​រាជធានី​ភ្នំពេញ កាល​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១១។ RFA/Tin Zakariya
លោក ឈុត វុទ្ធី បង្ហាញ​រូបថត​ស្ដីពី​សកម្មភាព​កាប់​ឈើ​នៅ​កម្ពុជា នៅ​ក្នុង​ការិយាល័យ​របស់​លោក នា​រាជធានី​ភ្នំពេញ កាល​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១១។ RFA/Tin Zakariya
RFA/Tin Zakariya

គេ​សង្កេត​ឃើញ​ថា លោក ឈុត វុទ្ធី មិន​មែន​ជា​មនុស្ស​ម្នាក់​ដែល​មាន​តែ​ទ្រឹស្ដី និង​អង្គុយ​តែ​នៅ​ក្នុង​ការិយាល័យ​នោះ​ទេ។ ក្នុង​ការ​បំពេញ​ការងារ​ដ៏​សំខាន់​នេះ លោក​តែងតែ​ចុះ​ទៅ​ដល់​សហគមន៍​មូលដ្ឋាន​ជួប​ប្រជាជន ប្រជា​សហគមន៍​ និង​ពិនិត្យ​មើល​ព្រៃឈើ​ដោយ​ផ្ទាល់។ លើស​ពី​នោះ​ទៅ​ទៀត លោក​តែងតែ​សង្កេត​មើល​ថា តើ​មន្ត្រី​ការពារ​ព្រៃ​ឈើ​បាន​អនុវត្ត​ច្បាប់​ការពារ​សម្បត្តិ​ធម្មជាតិ​ដែរ ឬ​ទេ?

មុន​រង​ការ​បាញ់​សម្លាប់ ខណៈ​ចុះ​បំពេញ​បេសកកម្ម​ការពារ​ព្រៃ​ឈើ​នៅ​ខេត្ត​កោះកុង ដែល​ការ​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា នោះ ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ​នោះ លោក ឈុត វុទ្ធី អតីត​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ បាន​ជួយ​ពង្រឹង​ស្មារតី និង​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​អោយ​ហ៊ាន​ក្រោក​ឡើង ដើម្បី​ការពារ​សម្បត្តិ​ធម្មជាតិ​កម្ពុជា ដោយ​ខ្លួន​ឯង ដោយ​មិន​ត្រូវ​ដេក​រង់ចាំ​អោយ​រដ្ឋាភិបាល​មក​ការពារ​អោយ​ខ្លួន​នោះ​ទេ។

លោក​ថា តាម​ច្បាប់​កម្ពុជា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចេញ​ការពារ​ព្រៃ​ឈើ​ដោយ​ខ្លួន​ឯង។ ចំពោះ​ការ​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​មិន​អាច​ពឹង​ពាក់​រដ្ឋាភិបាល​ទៀត​ទេ ពីព្រោះ​មន្ត្រី​ដែល​មាន​តួនាទី​ការពារ​ព្រៃ​ឈើ ឃុបឃិត ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាមួយ​ឈ្មួញ ធ្វើ​អោយ​សម្បត្តិ​ធម្មជាតិ​កម្ពុជា វិនាស​ហិនហោច។ នេះ​ជា​សម្ដី​របស់​លោក ឈុត វុទ្ធី ដែល​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ជី វិតា និង​លោក ឈុត វុទ្ធី អំពី​បញ្ហា​នេះ​ពិស្ដារ​បន្ថែម​ទៀត៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល