បទសម្ភាសន៍​ជុំវិញ​បញ្ហា​ដាក់​កុងត្រូល​ខុស​ច្បាប់​នៅ​ខេត្ត​ស្ទឹងត្រែង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​បាន​ថ្លែង​ជា​សាធារណៈ​ញឹកញយ​មក​ហើយ ស្តីពី​ការ​ដាក់​ប៉ុស្តិ៍​ក្នុង​គោលដៅ​ទារ​ប្រាក់​ពី​ពលរដ្ឋ​ជា​អាជីវករ​ដែល​ដឹក​ជញ្ជូន​ផលិតផល ឬ​គ្រឿង​សម្ភារៈ​ផ្សេងៗ​យក​ទៅ​លក់​ដូរ​នៅ​ទីផ្សារ​ថា ការ​ដាក់​កុង​ត្រូល​ខុស​ច្បាប់ នឹង​ដាក់​កំហិត​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រុង បញ្ចប់​មិន​ឲ្យ​មាន​កុងត្រូល​នេះ​ត​ទៅ​ទៀត​ទេ។

យ៉ាង​ណា​ក្តី នៅ​ឯ​ស្រុក​ឋាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ផ្តល់​បទ​សម្ភាសន៍​ថា មាន​ការ​ជំរិត​ទារ​ប្រាក់​បែប​កុងត្រូល​នោះ​កើត​មាន​ទៅ​លើ​ក្រុម​អ្នក​រក​ស៊ី​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុស​ច្បាប់ ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប​អំពើនេះ។

ទាក់​ទិន​នឹង​សេចក្តី​រាយការណ៍​ពី​ការ​ចោទ​អំពី​បញ្ហា​នេះ លោក​អភិបាល​ស្រុក​ឋាឡាបរិវ៉ាត់ អះអាង​ថា មិន​មាន​កុងត្រូល​ខុស​ច្បាប់​នោះ​ទេ តែ​ទទួល​ស្គាល់​ថា អាច​មាន​ការ​ត្រូវ​រ៉ូវ​គ្នា​រវាង​អ្នក​រក​ស៊ី​ឈើ​ប្រណីត​ខុស​ច្បាប់ និង​បុគ្គលិក​ជា​មន្ត្រី​មាន​សមត្ថកិច្ច​ខ្លះៗ​មែន តែ​ជា​រូបភាព​ក្នុង​ទ្រង់ទ្រាយ​តូចតាច​ទេ។

សូម​ស្ដាប់​លោក រដ្ឋា វីសាល សាកសួរ​ជុំវិញ​បញ្ហា​ខាង​លើ​នេះ។