សហរដ្ឋអាមេរិក (ស.រ.អា.) បានជ្រើសរើសនិងបញ្ជូននិស្សិតឆ្នើមនៃប្រទេសកម្ពុជាចំនួន៧រូបឲ្យចូលរួមជាមួយនិស្សិតប្រមាណ២០០នាក់មកពីប្រទេសចំនួន១៧ផ្សេងទៀតក្នុងពិភពលោក ដើម្បីធ្វើទស្សនកិច្ចសិក្សាប្រទេសអាមេរិកលើវិស័យនយោបាយ, ជីវិតប្រចាំថ្ងៃ និងអំពីភាពជាអ្នកដឹកនាំរបស់ជនជាតិអាមេរិក ។
ពីឆ្វេង៖ និស្សិត សំរិទ្ធិ គុជវុត្ថា, និស្សិត ឆាយ ច័ន្ទសុភក្ត្រា, អនុប្រធានវិទ្យុអាស៊ីសេរី លោក Dan Southerland និងនិស្សិត លី ពិជ័យ ។
លោក សំ បូរិន្ទ បានជួបតំណាងនិស្សិតខ្មែរ៣នាក់ដែលបានមកធ្វើទស្សនកិច្ចទីចាត់ការធំរបស់វិទ្យុអាស៊ីសេរី នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីចុងសប្តាហ៍នេះជួបសម្ភាសអំពីទស្សនកិច្ចសិក្សានោះ មានសេចក្តីដូចតទៅនេះ ៖
យុវជននៅប្រទេសកម្ពុជាជាច្រើនកំពុងព្យាយាមស្រាយបំភ្លឺនូវចំណោទរបស់មនុស្សមួយចំនួនដែលបានថ្កោលទោសចំពោះចរិយាមារយាទច្រឡោងខាមនៃមិត្តយុវជនរួមជំនាន់របស់ពួកគេ ។
តើក្រុមយុវជន-យុវនារីដែលគេផ្តល់ឈ្មោះថាជានិស្សិតឆ្នើមនោះ ឆ្លើយតបទៅនឹងចំណោទទាំងឡាយដែលយុវជននៅកម្ពុជាកំពុងជួបប្រទះដូចម្តេច ?
សូមអញ្ជើញស្តាប់សេចក្តីពន្យល់របស់យុវនិស្សិត សំរិទ្ធិ គុជវុត្ថា នៃមហាវិទ្យាល័យបញ្ញាសាស្រ្ត កញ្ញា ឆាយ ច័ន្ទសុភក្ត្រា នៃមហាវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចព្រមទាំងយុវនិស្សិត លី ពិជ័យ នៃមហាវិទ្យាល័យភូមិន្ទផ្នែកទស្សនវិជ្ជា តបទៅនឹងសំណួររបស់លោក សំ បូរិន្ទ ជុំវិញបញ្ហាទាំងនេះ ៖
ក្រុមនិស្សិតដែលបានចេញធ្វើទស្សនកិច្ចសិក្សានៅប្រទេសក្រៅ តែងបានបង្ហាញអំពីក្តីប្រាថ្នារបស់ខ្លួនក្នុងការនាំវិជ្ជាថ្មីដែលខ្លួនបានឃើញនោះមកអនុវត្តក្នុងមាតុភូមិ ។
សូមអញ្ជើញស្តាប់សេចក្តីឆ្លើយតបទៅនឹងសំណួររបស់លោក សំ បូរិន្ទ ពីតំណាងនិស្សិតឆ្នើម៣នាក់ដែលទើបបញ្ចប់ទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិក គឺនិស្សិត លី ពិជ័យ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ឆាយ ច័ន្ទសុភក្ត្រា នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងយុវនិស្សិត សំរិទ្ធ គុជវត្ថា នៃមហាវិទ្យាល័យបញ្ញាសាស្ត្រនិងភូមិន្ទរដ្ឋបាល ដែលមានសេចក្តីដូចតទៅ ៖
ក្រុមនិស្សិតដែលបានចេញធ្វើទស្សនកិច្ចសិក្សានៅប្រទេសក្រៅ តែងបានបង្ហាញអំពីក្តីប្រាថ្នារបស់ខ្លួនក្នុងការនាំវិជ្ជាថ្មីដែលខ្លួនបានឃើញនោះមកអនុវត្តក្នុងមាតុភូមិ ។
ស្តីពីអំពើពុករលួយដែលមជ្ឈដ្ឋាននានាតែងបន្ទោសថាជាកត្តាអវិជ្ជមានធ្វើឲ្យប្រទេសមិនជឿនលឿន និងការឈ្លានពាននៃទ័ពបរទេសនោះ តើនិស្សិតឆ្នើមមានយោបល់យ៉ាងណាដែរ ?
សូមអញ្ជើញស្តាប់សេចក្តីឆ្លើយតបរបស់តំណាងនិស្សិតឆ្នើម៣នាក់ដែលទើបបញ្ចប់ទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិក គឺនិស្សិត លី ពិជ័យ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ឆាយ ច័ន្ទសុភក្ត្រា នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងយុវនិស្សិត សំរិទ្ធ គុជវត្ថា នៃមហាវិទ្យាល័យបញ្ញាសាស្ត្រនិងភូមិន្ទរដ្ឋបាលទៅនឹងសំណួររបស់លោក សំ បូរិន្ទ ដែលមានសេចក្តីដូចតទៅ ៖
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
សម្ភាសសមរង្ស៊ីស្តីពីគម្រោងព្យួរអភ័យឯកសិទ្ធិ
សម្ភាសប្រធានគណៈកម្មការដោះស្រាយវិវាទព្រំដែនខ្មែរ
សម្ភាសអតីតព្រះចៅអធិការវត្តភ្នំដិន ទឹម សាខន
បទសម្ភាសន៍ជុំវិញស្ថានភាពនៃការបិទរោងចក្រនៅកម្ពុជា
បទសម្ភាសន៍ជុំវិញបញ្ហាដាក់កុងត្រូលខុសច្បាប់នៅខេត្តស្ទឹងត្រែង
សម្ភាសអ្នកជំនាញសេដ្ឋកិច្ចជុំវិញផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចពិភពលោកមកលើកម្ពុជា
សម្ភាសតំណាងអ្នកភូមិជុំវិញការជីករករ៉ែមាសនៅខេត្តរនគិរី
សម្ភាសសកម្មជនសិទ្ធិមនុស្សជុំវិញការចាប់ខ្លួនអ្នកភូមិក្នុងរឿងជម្លោះដីនៅបាត់ដំបង
បទសម្ភាសជុំវិញបញ្ហាខ្មែរ១៦នាក់ត្រូវតុលាការថៃកាត់ទោសឲ្យជាប់គុកច្រើនឆ្នាំ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.