សម្ភាស​និស្សិត​ខ្មែរ​៣​នាក់​ស្ដីពី​ទស្សនកិច្ច​សិក្សា​នៅ​ស.រ.អា.

សហរដ្ឋ​អាមេរិក (ស.រ.អា.) បាន​ជ្រើសរើស​និង​បញ្ជូន​និស្សិត​ឆ្នើម​នៃ​ប្រទេស​កម្ពុជា​ចំនួន​៧​រូប​ឲ្យ​ចូលរួម​ជាមួយ​និស្សិត​ប្រមាណ​២០០​នាក់​មកពី​ប្រទេស​ចំនួន​១៧​ផ្សេង​ទៀត​ក្នុង​ពិភពលោក ដើម្បី​ធ្វើ​ទស្សនកិច្ច​សិក្សា​ប្រទេស​អាមេរិក​លើ​វិស័យ​នយោបាយ, ជីវិត​ប្រចាំ​ថ្ងៃ និង​អំពី​ភាព​ជា​អ្នក​ដឹកនាំ​របស់​ជនជាតិ​អាមេរិក ។

លោក សំ បូរិន្ទ បាន​ជួប​តំណាង​និស្សិត​ខ្មែរ​៣​នាក់​ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​ទីចាត់ការ​ធំ​របស់​វិទ្យុ​អាស៊ីសេរី នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន កាលពី​ចុង​សប្តាហ៍​នេះ​ជួប​សម្ភាស​អំពី​ទស្សនកិច្ច​សិក្សា​នោះ មាន​សេចក្តី​ដូច​ត​ទៅ​នេះ ៖

យុវជន​នៅ​ប្រទេស​កម្ពុជា​ជា​ច្រើន​កំពុង​ព្យាយាម​ស្រាយ​បំភ្លឺ​នូវ​ចំណោទ​របស់​មនុស្ស​មួយចំនួន​ដែល​បាន​ថ្កោលទោស​ចំពោះ​ចរិយា​មារយាទ​ច្រឡោងខាម​នៃ​មិត្ត​យុវជន​រួមជំនាន់​របស់​ពួកគេ ។

តើ​ក្រុម​យុវជន​-​យុវនារី​ដែល​គេ​ផ្តល់​ឈ្មោះ​ថា​ជា​និស្សិត​ឆ្នើម​នោះ ឆ្លើយតប​ទៅ​នឹង​ចំណោទ​ទាំងឡាយ​ដែល​យុវជន​នៅ​កម្ពុជា​កំពុង​ជួបប្រទះ​ដូចម្តេច ?

សូម​អញ្ជើញ​ស្តាប់​សេចក្តី​ពន្យល់​របស់​យុវនិស្សិត សំរិទ្ធិ គុជវុត្ថា នៃ​មហា​វិទ្យាល័យ​បញ្ញាសាស្រ្ត កញ្ញា ឆាយ ច័ន្ទសុភក្ត្រា នៃ​មហា​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ព្រមទាំង​យុវនិស្សិត លី ពិជ័យ នៃ​មហា​វិទ្យាល័យ​ភូមិន្ទ​ផ្នែក​ទស្សនវិជ្ជា តប​ទៅ​នឹង​សំណួរ​របស់​លោក សំ បូរិន្ទ ជុំវិញ​បញ្ហា​ទាំង​នេះ ៖

ក្រុម​និស្សិត​ដែល​បាន​ចេញ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ក្រៅ តែង​បាន​បង្ហាញ​អំពី​ក្តី​ប្រាថ្នា​របស់​ខ្លួន​ក្នុង​ការនាំ​វិជ្ជា​ថ្មី​ដែល​ខ្លួន​បាន​ឃើញ​នោះ​មក​អនុវត្ត​ក្នុង​មាតុភូមិ ។

សូម​អញ្ជើញ​ស្តាប់​សេចក្តី​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​លោក សំ បូរិន្ទ ពី​តំណាង​និស្សិត​ឆ្នើម​៣​នាក់​ដែល​ទើប​បញ្ចប់​ទស្សនកិច្ច​សិក្សា​នៅ​សហរដ្ឋ​អាមេរិក គឺ​និស្សិត លី ពិជ័យ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា ឆាយ ច័ន្ទសុភក្ត្រា នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និង​យុវនិស្សិត សំរិទ្ធ គុជវត្ថា នៃ​មហា​វិទ្យាល័យ​បញ្ញាសាស្ត្រ​និង​ភូមិន្ទ​រដ្ឋបាល ដែល​មាន​សេចក្តី​ដូច​ត​ទៅ ៖

ក្រុម​និស្សិត​ដែល​បាន​ចេញ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ក្រៅ តែង​បាន​បង្ហាញ​អំពី​ក្តី​ប្រាថ្នា​របស់​ខ្លួន​​ក្នុង​ការនាំ​វិជ្ជា​ថ្មី​ដែល​ខ្លួន​បាន​ឃើញ​នោះ​មក​អនុវត្ត​ក្នុង​មាតុភូមិ ។

ស្តីពី​អំពើ​ពុករលួយ​ដែល​មជ្ឈដ្ឋាន​នានា​តែង​បន្ទោស​ថា​ជា​កត្តា​អវិជ្ជមាន​ធ្វើ​ឲ្យ​ប្រទេស​មិន​ជឿនលឿន និង​ការឈ្លានពាន​នៃ​ទ័ព​បរទេស​នោះ តើ​និស្សិត​ឆ្នើម​មាន​យោបល់​យ៉ាង​ណា​ដែរ ?

សូម​អញ្ជើញ​ស្តាប់​សេចក្តី​ឆ្លើយ​តប​របស់​តំណាង​និស្សិត​ឆ្នើម​៣​នាក់​ដែល​ទើប​បញ្ចប់​ទស្សនកិច្ច​សិក្សា​នៅ​សហរដ្ឋ​អាមេរិក គឺ​និស្សិត លី ពិជ័យ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា ឆាយ ច័ន្ទសុភក្ត្រា នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​យុវនិស្សិត សំរិទ្ធ គុជវត្ថា នៃ​មហា​វិទ្យាល័យ​បញ្ញាសាស្ត្រ​និង​ភូមិន្ទ​រដ្ឋបាល​ទៅ​នឹង​សំណួរ​របស់​លោក សំ បូរិន្ទ ដែល​មាន​សេចក្តី​ដូច​ត​ទៅ ៖