លោក សំ បូរិន្ទ បានជួបតំណាងនិស្សិតខ្មែរ៣នាក់ដែលបានមកធ្វើទស្សនកិច្ចទីចាត់ការធំរបស់វិទ្យុអាស៊ីសេរី នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីចុងសប្តាហ៍នេះជួបសម្ភាសអំពីទស្សនកិច្ចសិក្សានោះ មានសេចក្តីដូចតទៅនេះ ៖
យុវជននៅប្រទេសកម្ពុជាជាច្រើនកំពុងព្យាយាមស្រាយបំភ្លឺនូវចំណោទរបស់មនុស្សមួយចំនួនដែលបានថ្កោលទោសចំពោះចរិយាមារយាទច្រឡោងខាមនៃមិត្តយុវជនរួមជំនាន់របស់ពួកគេ ។
តើក្រុមយុវជន-យុវនារីដែលគេផ្តល់ឈ្មោះថាជានិស្សិតឆ្នើមនោះ ឆ្លើយតបទៅនឹងចំណោទទាំងឡាយដែលយុវជននៅកម្ពុជាកំពុងជួបប្រទះដូចម្តេច ?
សូមអញ្ជើញស្តាប់សេចក្តីពន្យល់របស់យុវនិស្សិត សំរិទ្ធិ គុជវុត្ថា នៃមហាវិទ្យាល័យបញ្ញាសាស្រ្ត កញ្ញា ឆាយ ច័ន្ទសុភក្ត្រា នៃមហាវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចព្រមទាំងយុវនិស្សិត លី ពិជ័យ នៃមហាវិទ្យាល័យភូមិន្ទផ្នែកទស្សនវិជ្ជា តបទៅនឹងសំណួររបស់លោក សំ បូរិន្ទ ជុំវិញបញ្ហាទាំងនេះ ៖
ក្រុមនិស្សិតដែលបានចេញធ្វើទស្សនកិច្ចសិក្សានៅប្រទេសក្រៅ តែងបានបង្ហាញអំពីក្តីប្រាថ្នារបស់ខ្លួនក្នុងការនាំវិជ្ជាថ្មីដែលខ្លួនបានឃើញនោះមកអនុវត្តក្នុងមាតុភូមិ ។
សូមអញ្ជើញស្តាប់សេចក្តីឆ្លើយតបទៅនឹងសំណួររបស់លោក សំ បូរិន្ទ ពីតំណាងនិស្សិតឆ្នើម៣នាក់ដែលទើបបញ្ចប់ទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិក គឺនិស្សិត លី ពិជ័យ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ឆាយ ច័ន្ទសុភក្ត្រា នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងយុវនិស្សិត សំរិទ្ធ គុជវត្ថា នៃមហាវិទ្យាល័យបញ្ញាសាស្ត្រនិងភូមិន្ទរដ្ឋបាល ដែលមានសេចក្តីដូចតទៅ ៖
ក្រុមនិស្សិតដែលបានចេញធ្វើទស្សនកិច្ចសិក្សានៅប្រទេសក្រៅ តែងបានបង្ហាញអំពីក្តីប្រាថ្នារបស់ខ្លួនក្នុងការនាំវិជ្ជាថ្មីដែលខ្លួនបានឃើញនោះមកអនុវត្តក្នុងមាតុភូមិ ។
ស្តីពីអំពើពុករលួយដែលមជ្ឈដ្ឋាននានាតែងបន្ទោសថាជាកត្តាអវិជ្ជមានធ្វើឲ្យប្រទេសមិនជឿនលឿន និងការឈ្លានពាននៃទ័ពបរទេសនោះ តើនិស្សិតឆ្នើមមានយោបល់យ៉ាងណាដែរ ?
សូមអញ្ជើញស្តាប់សេចក្តីឆ្លើយតបរបស់តំណាងនិស្សិតឆ្នើម៣នាក់ដែលទើបបញ្ចប់ទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិក គឺនិស្សិត លី ពិជ័យ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ឆាយ ច័ន្ទសុភក្ត្រា នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងយុវនិស្សិត សំរិទ្ធ គុជវត្ថា នៃមហាវិទ្យាល័យបញ្ញាសាស្ត្រនិងភូមិន្ទរដ្ឋបាលទៅនឹងសំណួររបស់លោក សំ បូរិន្ទ ដែលមានសេចក្តីដូចតទៅ ៖
