សម្ភាស​សកម្មជន​សិទ្ធិ​មនុស្ស​ជុំវិញ​ការ​ចាប់​ខ្លួន​អ្នក​ភូមិ​ក្នុង​រឿង​ជម្លោះ​ដី​នៅ​បាត់ដំបង

កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា កន្លង​ទៅ​ថ្មីៗ​នេះ អាជ្ញាធរខេត្ត​បាត់ដំបង ចាប់​អ្នក​ភូមិ​ម្នាក់ ឈ្មោះ ជឹម កែវ យក​មក​ឃុំ​ខ្លួន​នៅ​ឯ​ពន្ធនាគារ​ខេត្ត តាម​ដីកា​បង្គាប់​របស់​សាលា​ឧទ្ធរណ៍ ទាក់​ទង​ទៅ​នឹង​បញ្ហា​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ នៅ​ចំណុច​អូរ​វល្លិ​ប្រេង ស្រុក​បវេល ជាមួយ​លោក អៀង អឿន ដែល​គេ​ដឹង​ថា ជា​អ្នក​មាន​លុយ។

ទាក់ទិន​ករណី​ខាង​លើ​នេះ លោក យិន ម៉េងលី មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ប្រតិកម្ម​ជុំវិញ​ការ​ចាប់​ខ្លួន​នោះ ដែល​លោក​ថា ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​តាម​ច្បាប់។

សូម​អញ្ជើញ​ស្តាប់​ការ​បក​ស្រាយ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​រូប​នេះ តាម​រយៈ​ការ​សាក​សួរ​របស់​លោក សុផល មុន្នី។