ការប៉ះទង្គិចអាវុធរវាងកងទ័ពថៃនិងខ្មែរក្នុងលក្ខណៈទ្រង់ទ្រាយធំមួយ កាលពីថ្ងៃពុធ ទី១៥ ខែតុលានេះ នៅតំបន់ទំនាស់ក្បែរប្រាសាទព្រះវិហារដែលស្ថិតតាមបណ្តោយព្រំដែនខ្មែរថៃ កើតឡើងនៅក្រោយប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលោកបានដាក់កំណត់ឲ្យកងទ័ពប្រទេសថៃដកចេញពីតំបន់ព្រលានឥន្រ្ទី ដោយលោកបានអះអាងថាជាទឹកដីរបស់កម្ពុជា។
ទោះបីយ៉ាងណាក្តីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាចាត់ទុកការប៉ះទង្គិចគ្នានោះថាជាឧបទ្ទវហេតុតូចតាចប៉ុណ្ណោះ។
នេះគឺជាបទសម្ភាសន៍ថ្មីមួយដែលលោក សំ បូរិន្ទ បានសាកសួរលោករដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តីនៃប្រទេសកម្ពុជាទទួលបន្ទុកកិច្ចការព័ត៌មានផ្តោតជុំវិញបញ្ហាវិបត្តិនៅតំបន់ទំនាស់ក្បែរប្រាសាទព្រះវិហារមានសេចក្តីដូចតទៅ៖
ប្រតិកម្មយឺតយ៉ាវទៅនឹងវិបត្តិព្រំដែននាតំបន់ក្បែរប្រាសាទព្រះវិហារត្រូវបានពិពណ៌នាដោយមន្រ្តីជាន់ខ្ពស់កម្ពុជាថាជាគុណធម៌ប្រកបដោយសេចក្តីអត់ធ្មត់នៃមេដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយវិបត្តិនោះ។
សូមអញ្ជើញស្តាប់បទសម្ភាសន៍ភាគបន្តរវាងលោក សំ បូរិន្ទ ជាមួយនឹងលោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព័ត៌មានជុំវិញវិបត្តិនៅតំបន់ទំនាស់ក្បែរប្រាសាទព្រះវិហារនិងភាពអត់ធ្មត់របស់រដ្ឋាភិបាលកម្ពុជាមានសេចក្តីដូចតទៅ៖
សូមអញ្ជើញស្តាប់បទសម្ភាសន៍ភាគបន្តរវាងលោក សំ បូរិន្ទ ជាមួយនឹងលោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព័ត៌មានជុំវិញយន្តការអន្តរជាតិដែលមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថាគឺនៅជាគន្លឹះសំខាន់បំផុតក្នុងការដោះស្រាយបញ្ហាចំណុចទំនាស់ខ្លះនៃបញ្ហាព្រំដែនរវាងរាជាណាចក្រកម្ពុជានិងប្រទេសថៃ មានសេចក្តីដូចតទៅ៖
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាឲ្យដឹងថា រដ្ឋាភិបាលមានការអត់ធ្មត់ក្នុងការដោះស្រាយវិបត្តិទំនាស់នៅព្រំដែនកម្ពុជាថៃក្បែរប្រាសាទព្រះវិហារ។ តើការអត់ធ្មត់នោះចប់នៅពេលណា?
តទៅនេះសូមអញ្ជើញស្តាប់បទសម្ភាសន៍ភាគបញ្ចប់រវាងលោក សំ បូរិន្ទ ជាមួយនឹងលោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព័ត៌មានជុំវិញដោះស្រាយដោយអត់ធ្មត់នេះដូចតទៅ៖
