ប្រធានគណៈកម្មការដោះស្រាយវិវាទព្រំដែនខ្មែរ បានប្រតិកម្មច្រានចោលការទាមទាររបស់បាតុករថៃអាវលឿងមួយក្រុម ដែលបានលើកគ្នាទៅជិតកន្លែងកិច្ចប្រជុំអាស៊ាននៅទីក្រុងហួហីន ប្រទេសថៃ ហើយបានស្រែកទាមទារឲ្យកម្ពុជា ដកកងទ័ពចេញពីតំបន់ជុំវិញប្រាសាទព្រះវិហាររបស់ខ្មែរ។
តាមរយៈបទសម្ភាសន៍ជាមួយលោក សាវយុត លោក វ៉ា គឹមហុង មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកដោះស្រាយវិបត្តិព្រំដែន បានហៅបាតុករថៃទាំងនោះថា ជាមនុស្សព្រៃផ្សៃមិនយល់ច្បាប់។
