សម្ភាស​តំណាង​អ្នក​ភូមិ​ជុំវិញ​ការ​ជីក​រក​រ៉ែ​មាស​នៅ​ខេត្តរនគិរី

តំណាង​អ្នក​ភូមិ​ម្នាក់​នៅ​ខេត្ត​រតនគិរី កាល​ពីថ្ងៃ១០ តុលា បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី អំពី​សកម្មភាព​រុករក​រ៉ែ​មាស​នៅ​តំបន់​ភ្នំ​មួយ នៅ​ជិត​ព្រំដែន​វៀតណាម។

តំណាង​អ្នក​ភូមិ​ជនជាតិ​ភាគតិច​ចារ៉ាយ រស់​នៅ​ជាប់​តំបន់​ព្រំដែន​ប្រទេស​វៀតណាម ក្នុង​ភូមិ​ឡុំ ស្រុក​អូរ​យ៉ាដាវ ខេត្ត​រតនគិរី សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១០ តុលា ឆ្នាំ​២០០៩​នេះ បាន​មក​ដល់​បន្ទប់​ធ្វើការ​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ខេត្ត​រតនគិរី ដើម្បី​ធ្វើ​សេចក្តី​រាយការណ៍​ពី​សកម្មភាព​រុក​រក​រ៉ែ​មាស​ខុស​ច្បាប់ នៅ​ឯ​តំបន់​ភ្នំ​មួយ ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ពី​ព្រំដែន ដោយ​ចោទ​ប្រកាន់​ថា មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ព្រំដែន​នៅ​ទី​នោះ គឺ​ជា​អ្នក​អនុញ្ញាត​ឲ្យ​កម្មករ​វៀតណាម រាប់​រយ​នាក់ ចូល​មក​ជីក​រក​រ៉ែ​មាស​នៅ​តំបន់​នោះ។

ទោះ​ជា​យ៉ាងណា​ក៍ដោយ​វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​បាន​ទទួល​ការ​បំភ្លឺ​ពី​ក្រុម​មន្ត្រី​ប៉ូលិស​នៅ​តំបន់​នោះ​នៅ​ឡើយ​ទេ។

សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាសន៍​រវាង​លោក រដ្ឋា វីសាល និង​តំណាង​អ្នក​ភូមិ​។