តំណាងអ្នកភូមិជនជាតិភាគតិចចារ៉ាយ រស់នៅជាប់តំបន់ព្រំដែនប្រទេសវៀតណាម ក្នុងភូមិឡុំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី សុំមិនឲ្យបញ្ចេញឈ្មោះ នៅព្រឹកថ្ងៃសៅរ៍ ទី១០ តុលា ឆ្នាំ២០០៩នេះ បានមកដល់បន្ទប់ធ្វើការរបស់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីខេត្តរតនគិរី ដើម្បីធ្វើសេចក្តីរាយការណ៍ពីសកម្មភាពរុករករ៉ែមាសខុសច្បាប់ នៅឯតំបន់ភ្នំមួយ ចម្ងាយប្រមាណ៥គីឡូម៉ែត្រពីព្រំដែន ដោយចោទប្រកាន់ថា មន្ត្រីប៉ូលិសប៉ុស្តិ៍ព្រំដែននៅទីនោះ គឺជាអ្នកអនុញ្ញាតឲ្យកម្មករវៀតណាម រាប់រយនាក់ ចូលមកជីករករ៉ែមាសនៅតំបន់នោះ។
ទោះជាយ៉ាងណាក៍ដោយវិទ្យុអាស៊ីសេរី នៅមិនទាន់បានទទួលការបំភ្លឺពីក្រុមមន្ត្រីប៉ូលិសនៅតំបន់នោះនៅឡើយទេ។
សូមអញ្ជើញស្ដាប់កិច្ចសម្ភាសន៍រវាងលោក រដ្ឋា វីសាល និងតំណាងអ្នកភូមិ។
