ក្នុងសេចក្ដីប្រកាសនោះ លោក ឡូរ៉ង់ កាស្ពែរ អានសើម៉េត៍ (Laurent Kasper-Ansermet) បានរៀបរាប់អំពីភាពមិនប្រក្រតីជាច្រើនចំណុចនៅក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេតនៃសាលាក្ដីខ្មែរក្រហម ក្នុងនោះមានដូចជា ការមិនរួមសហការ និងការមិនគោរពនីតិវិធីការងារដោយបុគ្គលិករបស់សហចៅក្រមស៊ើបអង្កេតលោក យូ ប៊ុនឡេង។
លោកថា កត្តាទាំងអស់នោះបានបង្កអោយមានការរាំងស្ទះដល់ដំណើរការងារស៊ើបអង្កេតក្នុងសំណុំរឿង ០០៣ និង ០០៤។
សូមស្ដាប់បទសម្ភាសន៍របស់លោក ជី វិតា ជាមួយប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ អំពីថាតើការលាលែងរបស់លោក ឡូរ៉ង់ កាស្ពែរ អានសើម៉េត៍ អាចប៉ះពាល់ដល់ជំនួយថវិកាសម្រាប់សាលាក្ដីដែរ ឬទេ៖
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។