សម្ភាស​ជាមួយ​លោក អំ សំអាត ស្ដី​ពី​ជម្លោះ​ដីធ្លី

នៅ​ប្រទេស​កម្ពុជា បញ្ហា​ទំនាស់​ដីធ្លី​នៅ​តែ​ជា​រឿង​ក្តៅ​គគុក។ ទោះ​ជា​រដ្ឋាភិបាល​បាន​សម្រេច​ចេញ​បទ​បញ្ជា​លេខ ០០១ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា កន្លង​ទៅ ដោយ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​យ៉ាង​ណា​ក្តី។
2012-07-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ទំនាស់​ដីធ្លី ដូច​ជា​អ្នក​ភូមិ​បឹង​កក់​នៅ​រាជធានី​ភ្នំពេញ អ្នក​ភូមិ​ស្រុក​ស្រែអំបិល ស្រុក​បុទុមសាគរ ស្រុក​គីរីសាគរ នៅ​ខេត្ត​កោះកុង នៅ​អមលាំង ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​តែ​បន្ត​ទាម​ទារ​ដី​កម្មសិទ្ធិ​របស់​ខ្លួន​ដដែល តាម​រូបភាព​ធ្វើ​កូដកម្ម បាតុកម្ម​បិទ​ផ្លូវ​ជាតិ ដង្ហែ​ជា​ក្បួន​ទាម​ទារ​នៅ​មុខ​ស្ថានទូត ផ្ទះ​នាយក​រដ្ឋមន្ត្រី នៅ​មុខ​តុលាការ​ជាដើម។ សកម្មភាព​របៀប​នេះ តែង​តែ​មាន​ការ​ចោទ​ប្រកាន់​ជា​រឿយៗ និង​មាន​ការ​ចាប់​តំណាង​អ្នក​ភូមិ ឃុំ ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់។

សូម​ស្តាប់​បទ​សម្ភាសន៍ រវាង​កញ្ញា ទេព សុរ៉ាវី ជាមួយ​លោក អំ សំអាត អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់ នៃ​អង្គការ លីកាដូ (Licadho) ជុំវិញ​ស្ថានភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍ ដែល​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល