បទ​សម្ភាសន៍​ជាមួយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ជុំវិញ​បញ្ហា​កែទម្រង់​គ.ជ.ប

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​សំណើ​បក្ស​ប្រឆាំង​លើ​ការ​កែទម្រង់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក្នុង​ជំនួប​មួយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២០ ខែ​កញ្ញា ដោយ​ឲ្យ​ហេតុផល​ថា នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ជាតិ អស្ថិរភាព​នយោបាយ និង​នាំ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​សកល នា​ឆ្នាំ​២០១៣ ខាង​មុខ។
2012-09-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឡៅ ម៉ុងហៃ ៣០៥
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១១។
RFA Photo

នៅ​ទន្ទឹម​នេះ​ដែរ មន្ត្រី​អង្គការ​សង្កេតការណ៍​បោះ​ឆ្នោត​មួយ​ចំនួន​នៅ​កម្ពុជា ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម គាំទ្រ និង​ជំរុញ​ឲ្យ គ.ជ.ប ត្រូវ​តែ​មាន​ឯករាជ​ភាព ជាពិសេស សមាស​ភាព និង​ការ​អនុវត្ត​តួនាទី ត្រូវ​តែ​អព្យាក្រឹត្យ​ពី​រាជ​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ។

អ្នក​វិភាគ​ឯករាជ្យ គូស​បញ្ជាក់​ថា បើ​ចង់​ឱ្យ​មាន​ការ​កែទម្រង់ គ.ជ.ប ឱ្យ​ទាន់​មុន​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៣ នោះ គឺ​ឆាប់​ពេក​ណាស់។

សូម​អញ្ជើញ​ស្តាប់​ការ​បកស្រាយ​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​តាម​ដាន និង​វិភាគ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ជុំវិញ​បញ្ហា​ខាង​លើ​នេះ តាម​រយៈ​ការ​សាក​សួរ​របស់​អ្នកស្រី ម៉ៅ សុធានី៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល