0:00 / 0:00
ករណីនេះបានបង្កឲ្យមានមនុស្សរងរបួស ប៉ុន្តែពុំបណ្ដាលឲ្យស្លាប់នោះទេ។
ជាក់ស្ដែងកាលពីថ្ងៃទី២៣ កក្កដា ករណីគ្រោះអគ្គិភ័យមួយបានកើតឡើងនៅចំណុចផ្សារទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមន្ត្រីជំនាញបានចាត់ទុកថា ជាករណីមួយមានលក្ខណៈទ្រង់ទ្រាយធំ។
សូមអញ្ជើញស្ដាប់បទសម្ភាសន៍រវាងអ្នកស្រី ខែ សុណង អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី និងលោកវរសេនីយ៍ទោ នេត វន្ថា ប្រធានការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបកស្រាយនូវចំណុចខ្លះៗ ចំពោះការបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
