បទសម្ភាសន៍ ជាមួយ សម រង្ស៊ី (២)

ប្រធាន​គណបក្ស សមរង្ស៊ី លោក សម រង្ស៊ី បាន​ផ្តល់​កិច្ចសម្ភាសន៍​មូយ​ដល់​វិទ្យុ​អាស៊ីសេរី ជុំវិញ​ជំហរ​របស់​លោក ចំពោះ​បណ្តឹង​របស់​រដ្ឋមន្រ្តី​ក្រសូង​ការ​បរទេស លោក ហោ ណាំហុង ។

0:00 / 0:00

លោក ហោ ណាំហុង ឧប​នាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្រ្តី​ក្រសូង​ការ​បរទេស​កម្ពុជា បាន​ប្រកាស​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ប្តឹង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី ពី​បទ​បង្ខូច​កេរ្តិ៍ឈ្មោះ ដោយ​អះអាង​ថា លោក សម រង្ស៊ី បាន​ចោទ​លោក​ថា ជា​មេ​គុក​បឹងត្របែក នៃ​របប​ខ្មែរ​ក្រហម ។

ថ្មីៗ​នេះ លោក ហោ ណាំហុង ទាមទារ​ឲ្យ​លោក សម រង្ស៊ី សុំទោស​ប្រសិន​បើ​មិន​ចង់​ឡើង​តុលាការ​នោះ​ទេ ។ តើ​លោក សម រង្ស៊ី នឹង​សុំទោស​ឬ​យ៉ាងណា ?

ដើម្បី​ជ្រាប​ច្បាស់​ពី​ករណី​នេះ សូម​អញ្ជើញ​ស្តាប់​ចម្លើយ​របស់លោក សម រង្ស៊ី តាមរយៈ​សំណួរ​របស់​លោក ជីវិតា ដោយ​ចុច​លើ​ពាក្យ ស្ដាប់​សំឡេង នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ ៕