សម្ភាស​ជាមួយ​លោក សៀ ភារម្យ ស្ដីពី​ការ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​អបអរសាទរ​ចំពោះ​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រដ្ឋាភិបាល ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​ក្រុម​យុវជន​ស្ម័គ្រចិត្ត ឲ្យ​ចុះ​ទៅ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ នៅ​តាម​បណ្ដា​ខេត្ត​នានា ដោយ​សហការ​ជាមួយ​មន្ត្រី​ថ្នាក់​ខេត្ត​ពាក់ព័ន្ធ​ក្នុង​ការ​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​នោះ។
2012-08-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​អំពី​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា បាន​អះអាង​ថា ការ​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​របស់​លោក​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ចំណាយ​លើ​សោហ៊ុយ​របស់​ក្រុម​យុវជន​ចុះ​វាស់វែង​ដី​នេះ មិន​មាន​ប្រសិទ្ធភាព និង​និរន្តរភាព​ទេ។

លោក​បន្ត​ថា បើ​សិន​ជា​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នោះ រដ្ឋាភិបាល​គួរ​តែ​បង្កើន​សមត្ថភាព​មន្ត្រី​ដែល​មាន​ស្រាប់​វិញ​ប្រសើរ​ជាង ហើយ​ថា​រូបភាព​ដែល​រដ្ឋាភិបាល​ធ្វើ​បច្ចុប្បន្ន​នេះ ជា​រូបភាព​នយោបាយ​ទៅ​វិញ​ទេ។

ក្រុម​យុវជន​ស្ម័គ្រចិត្ត​ដែល​ចុះ​វាស់វែង​ដី​នៅ​តាម​បណ្ដា​ខេត្ត​នានា​នោះ ពួក​គេ​នឹង​ត្រូវ​រដ្ឋាភិបាល​បញ្ចូល​ឈ្មោះ​នៅ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ នៅ​ពេល​ពួក​គេ​បញ្ចប់​ការងារ​វាស់វែង​ដី ហើយ​មាន​លទ្ធផល​ល្អ​នោះ។

ទោះ​បី​ជា​យុវជន​មាន​ឱកាស​ទទួល​បាន​ការងារ​ដោយ​ស្វ័យប្រវត្តិ​ពី​ការងារ​នេះ ដែល​សាធារណជន​យល់​ថា ជា​រឿង​ល្អ​ក៏​ដោយ ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​វាស់វែង​ដី​នេះ បាន​លើក​ឡើង​ថា ដើម្បី​ឲ្យ​យុវជន​កម្ពុជា​មាន​ការងារ​ធ្វើ​កាន់​តែ​ច្រើន រដ្ឋាភិបាល​គួរ​តែ​ធ្វើ​វិសោធនកម្ម​បោះ​ឆ្នោត ឲ្យ​យុវជន​មាន​អាយុ​ពី ១៨​ឆ្នាំ​ឡើង​ទៅ មាន​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ធ្វើ​ជា​តំណាង​រាស្រ្ត ដើម្បី​ឲ្យ​ពួក​គេ​មាន​សិទ្ធិ​ជជែក​វែកញែក​នៅ​ពេល​សភា​អនុម័ត​ច្បាប់ ហើយ​គិត​ពី​ផល​ប្រយោជន៍​យុវជន​ជា​បញ្ហា​សំខាន់។

សូម​លោក​អ្នក​នាង​ស្ដាប់​បទ​សម្ភាសន៍​រវាង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក ទីន ហ្សាការីយ៉ា និង​លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន៖

ស្ដាប់​បទ​សម្ភាសន៍​ភាគ​១

ស្ដាប់​បទ​សម្ភាសន៍​ភាគ​២

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល