សម្ភាស​ជាមួយ​លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​កិច្ច នៃ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង ញូ យ៉ក នឹង​ពិនិត្យ​សម្រេច​ទទួល​យក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​សមាជិក​ថ្មី នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ កក្កដា ខាង​មុខ​នេះ។
2012-07-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​សម្ដែង​ក្ដី​សង្ឃឹម​ថា បណ្ដា​ប្រទេស​ចំនួន​ជាង ៥០ នៅ​លើ​ពិភពលោក​នឹង​បោះ​ឆ្នោត​គាំទ្រ​បេក្ខភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។

ទោះ​បី​ជា​មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​ច្រើន​ក៏​ដោយ រដ្ឋាភិបាល​វៀតណាម បាន​ជំទាស់​ការ​ទទួល​ស្គាល់​បេក្ខភាព​របស់​សហព័ន្ធ​ខ្មែរ​ក្រោម ទៅ​ក្នុង​ក្រុម​ប្រឹក្សា​នេះ ដោយ​ចោទ​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មាន​គំរោង​ដឹកនាំ​ប្រដាប់​អាវុធ​ទាមទារ​ទឹក​ដី​កម្ពុជា​ក្រោម​មក​វិញ។ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​សហព័ន្ធ​ខ្មែរ​ក្រោម​បដិសេធ​ថា មិន​មែន​ជា​ការ​ពិត។

មេ​ដឹកនាំ​សហព័ន្ធ​ខ្មែរ​ក្រោម​រំពឹង​ថា ឋានៈ​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​កិច្ច​នៃ​អង្គការ​សហប្រជាជាតិ អាច​នឹង​ផ្ដល់​អត្ថប្រយោជន៍​ធំធេង​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង ៨​លាន​នាក់ កំពុង​រស់នៅ​ក្នុង​ទឹក​ដី​កំណើត​ពួក​គេ ដែល​បច្ចុប្បន្ន​ក្លាយ​ជា​ប្រទេស​វៀតណាម។ អត្ថប្រយោជន៍​ទាំង​នោះ រួម​មាន​ការ​ទទួល​បាន​សិទ្ធិ​ក្នុង​ជំនឿ​សាសនា ការ​អប់រំ និង​សេរីភាព​ក្នុង​ការ​ដើរហើរ​ជាដើម។

សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​របស់​លោក យន់ សាមៀន ជាមួយ​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ ស្តី​ពី​យុទ្ធនាការ​ស្វែងរក​ការ​គាំទ្រ​ក្លាយ​ជា​សមាជិក​ថ្មី​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល