សហព័ន្ធខ្មែរកម្ពុជាក្រោម បានសម្ដែងក្ដីសង្ឃឹមថា បណ្ដាប្រទេសចំនួនជាង ៥០ នៅលើពិភពលោកនឹងបោះឆ្នោតគាំទ្របេក្ខភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម។
ទោះបីជាមានការគាំទ្រពីសំណាក់ប្រទេសប្រកាន់របបប្រជាធិបតេយ្យច្រើនក៏ដោយ រដ្ឋាភិបាលវៀតណាម បានជំទាស់ការទទួលស្គាល់បេក្ខភាពរបស់សហព័ន្ធខ្មែរក្រោម ទៅក្នុងក្រុមប្រឹក្សានេះ ដោយចោទថា សហព័ន្ធខ្មែរកម្ពុជាក្រោមមានគំរោងដឹកនាំប្រដាប់អាវុធទាមទារទឹកដីកម្ពុជាក្រោមមកវិញ។ ការចោទប្រកាន់នេះ ត្រូវបានសហព័ន្ធខ្មែរក្រោមបដិសេធថា មិនមែនជាការពិត។
មេដឹកនាំសហព័ន្ធខ្មែរក្រោមរំពឹងថា ឋានៈជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចនៃអង្គការសហប្រជាជាតិ អាចនឹងផ្ដល់អត្ថប្រយោជន៍ធំធេងដល់ពលរដ្ឋខ្មែរក្រោមជាង ៨លាននាក់ កំពុងរស់នៅក្នុងទឹកដីកំណើតពួកគេ ដែលបច្ចុប្បន្នក្លាយជាប្រទេសវៀតណាម។ អត្ថប្រយោជន៍ទាំងនោះ រួមមានការទទួលបានសិទ្ធិក្នុងជំនឿសាសនា ការអប់រំ និងសេរីភាពក្នុងការដើរហើរជាដើម។
សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍របស់លោក យន់ សាមៀន ជាមួយប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុកថាច់ ស្តីពីយុទ្ធនាការស្វែងរកការគាំទ្រក្លាយជាសមាជិកថ្មីនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។