ពិធី​បុណ្យ​កាន់​បិណ្ឌ​ថ្ងៃ​ទី១

ដោយ វិទ្យុអាស៊ីសេរី
2015.09.28
1

ពលរដ្ឋ​កាន់​ព្រះពុទ្ធសាសនា នាំ​គ្នា​រៀបចំ​បោះ​បាយ​បិណ្ឌ។

2

បាយ​កន្ទោង​សម្រាប់​បោះ​បាយ​បិណ្ឌ។

3

ព្រះសង្ឃ​ស្វាធ្យាយ​មុន​រៀបចំ​បោះ​បាយ​បិណ្ឌ។

4

ពុទ្ធ​បរិស័ទ​នាំ​គ្នា​ទៅ​វត្ត​អារាម ប្រគេន​ចង្ហាន់​ព្រះសង្ឃ។

5

ពុទ្ធ​បរិស័ទ​អុជ​ទៀន​ធូប​ឧទ្ទិស​ដល់​បុព្វការីជន។

6

ពុទ្ធ​បរិស័ទ​អុជ​ទៀន​ធូប​ឧទ្ទិស​ដល់​បុព្វការីជន។

7

ពិធី​ពូន​ភ្នំ​អង្ករ។

8

ពិធី​ពូន​ភ្នំ​ខ្សាច់។

9

ពិធី​រាប់បាត្រ។

10

បាយ​កន្ទោង​សម្រាប់​ច្រូច​ទឹក។

11

ចង្ហាន់​ប្រគេន​ព្រះសង្ឃ របស់​ពុទ្ធបរិស័ទ​ពី​គ្រប់​មជ្ឈដ្ឋាន។

ពិធី​កាន់​បិណ្ឌ ជា​ពិធី​បុណ្យ​ដែល​ពលរដ្ឋ​កម្ពុជា​កាន់​ព្រះពុទ្ធសាសនា ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ រយៈពេល​១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៤​រោច ខែ​ភទ្របទ និង​ថ្ងៃ​១៥​រោច​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ។

ជំនឿ​នៃ​ពិធីបុណ្យ​នេះ ពលរដ្ឋ​តែង​ទៅ​កាន់​អារាម​នៅ​ពេល​ព្រលឹម​ស្រាងៗ ប្រហែល​ជា​ម៉ោង​៤​យប់ ដើម្បី​បោះ​បាយ​បិណ្ឌ និង​ស្ដាប់​ព្រះសង្ឃ​ស្វាធ្យាយ (សូត្រ) បរាភវសូត្រ (ធម៌​ជា​ហេតុ​នៃ​ក្ដី​វិនាស)។ លុះ​ពេល​ព្រឹក និង​ថ្ងៃ​ត្រង់ ពលរដ្ឋ​បាន​នាំ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​ផលានិសង្ស​ដល់​បុព្វការី(អ្នក​ដែល​ស្លាប់​ទៅ) និង​ពេល​ល្ងាច ស្ដាប់​ព្រះសង្ឃ​សម្ដែង​ព្រះធម៌​ទេសនា​ជាដើម។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។