តំណាងសហគមន៍បឹងកក់ ២នាក់ គឺអ្នកស្រី ទេព វន្នី និងលោកស្រី បូវ សោភា ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី១៧ ខែសីហា ដើម្បីសាកសួរទាក់ទងសកម្មភាពយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ។ ខណៈដែលតុលាការកំពុងសាកសួរអ្នកទាំង២ នៅខាងក្រៅតុលាការឯណោះវិញក៏មានសកម្មជនតវ៉ារឿងដីធ្លី មកគាំទ្រ និងស្រែកទាមទារឲ្យតុលាការដោះលែងអ្នកទាំង២វិញ។
តំណាងសហគមន៍ជម្លោះដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី និងលោកស្រី បូវ សោភា ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ ឃុំខ្លួនសាកសួរក្រោយពីចាប់ខ្លួនអ្នកទាំង២ កាលពីល្ងាចថ្ងៃច័ន្ទ ទី១៥ សីហា ក្នុងពេលធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ដែលធ្វើឡើងនៅក្នុងសហគមន៍បឹងកក់ ដើម្បីបន្តទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស អ្នកទោសមនសិការ ទាមទារឲ្យស្វែងរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី និងទាមទារឲ្យអាជ្ញាធរដោះស្រាយជម្លោះដីធ្លីក្នុងសហគមន៍ពួកគាត់ឲ្យចប់សព្វគ្រប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។