​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ថ្ងៃ​១៣ មេសា

ដោយ ហង្ស សាវយុត
2015.04.13
1

ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍ មក​កម្សាន្ត​នៅ​អង្គរវត្ត ក្នុង​ពេល​មាន​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។

2

ក្រុម​សន្តិសុខ​ដែល​មាន​សត្វ​ឆ្កែ​ហិត​គ្រឿង​ផ្ទុះ ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​ការពារ​នៅ​ក្នុង​ពិធី​ប្រារព្ធ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​នាយក​រដ្ឋមន្ត្រី​និង​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ គ្រោង​ចូល​រួម​ជា​អធិបតី។ រូបថត​ថ្ងៃ​១៣ មេសា ២០១៥

3

កម្លាំង​សន្តិសុខ​ជា​ច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជិត​វេទិកា និង​នៅ​ក្រៅ​ទីលាន​ ដែល​ប្រារព្ធ​ពិធី​អង្គរសង្ក្រាន្ត​លើក​ទី​៣ ឆ្នាំ​២០១៥ នា​ខេត្ត​សៀមរាប។

4

ក្រុម​យុវជន​ក្មេងៗ នាំ​គ្នា​ប្រគំ​ស្គរដៃ ហើយ​នាំ​គ្នា​ស្រែក​ច្រៀង​ចម្រៀង​ប្របកៃ និង​នាំ​គ្នា​រាំ​កំសាន្ត​នៅ​មុខ​ប្រាសាទ​អង្គរវត្ត។

5

ក្រុម​យុវជន​ហាត់​ក្បាច់គុន​ខ្មែរ បាន​បង្ហាញ​ស្នៀត​គុនដំបង​ល្បុក្កតោ​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ទស្សនា​នៅ​មុខ​ប្រាសាទ​អង្គរវត្ត។

6

នំ​អន្សម​ជ្រូក​យក្ស​ទម្ងន់​ជាង ៣​តោន​ដែល​សមាគម​ចុងភៅ​កម្ពុជា នាំ​គ្នា​ធ្វើ​ដើម្បី​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ មេសា។

7

មន្ត្រី​វិនិច្ឆ័យ​របស់​សៀវភៅ​កំណត់ត្រា​ពិភពលោក កំពុង​ពិនិត្យ​មើល​នំអន្សម​ជ្រូក​យក្ស​របស់​ខ្មែរ មុន​នឹង​សម្រេច​ថា​កត់ត្រា​នៅ​ក្នុង​សៀវភៅ​ពិភពលោក។

8

យាយ​តា​ចាស់ៗ នាំ​គ្នា​អង្គុយ​ធ្វើ​ស្លាធម៌ និង​បាយសី ទៀន ធូប ដើម្បី​រៀបចំ​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី នៅ​លើ​ផ្ទះ​ខ្មែរ​១​ខ្នង​ដែល​គេ​សង់​នៅ​ក្នុង​បរិវេណ​ទីលាន​ជល់​ដំរី។

9

មួក​ស្លឹក​ត្នោត​យក្ស​ក៏​ត្រូវ​គេ​យក​ទៅ​ដាក់​តាំង​នៅ​ក្នុង​បរិវេណ​ភូមិ​ខ្មែរ​នោះ​ដែរ។

10

ឧបករណ៍​ចាប់​ត្រី​សម័យ​បុរាណ (អង្រុត​យក្ស) ក៏​មាន​វត្តមាន​នៅ​ក្នុង​ភូមិ​ខ្មែរ។

11

កន្ត្រង​ប្រហុក​យក្ស ដែល​ជា​ឧបករណ៍​ប្រើប្រាស់​នៅ​ផ្ទះ​បាយ​សម័យ​បុរាណ​ដែល​ក្មេង​ជំនាន់​ក្រោយ​ភាគ​ច្រើន​​មិន​ធ្លាប់​ស្គាល់ ក៏​ត្រូវ​គេ​ធ្វើ​ដើម្បី​ដាក់​បង្ហាញ។

ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ កំពុង​នាំ​គ្នា​ចូល​មក​ទស្សនា​ខេត្ត​សៀមរាប យ៉ាង​ច្រើន​កុះករ​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដើម្បី​ទទួល​ឆ្នាំ​ថ្មី ហើយ​មាន​ការ​តាំង​បង្ហាញ​របស់​ប្លែក ព្រម​ទាំង​មាន​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ជា​ច្រើន​ទៀត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។