របរ​ដាំ​ក្រចៅ​នៅ​ស្រុក​ឯកភ្នំ​ខេត្ត​បាត់ដំបង

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ចាប់​យក​របរ​ដាំ​ដើម​ក្រចៅ យក​សម្បក​ធ្វើ​ខ្សែ​ព្រាល​លក់ ឬ​ហៅ​ថា​ក្រចៅ​កូត រក​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ក្រៅ​ពី​ការ​ធ្វើ​ស្រែ​ចម្ការ។

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ចាប់​យក​របរ​ដាំ​ដើម​ក្រចៅ យក​សម្បក​ធ្វើ​ខ្សែ​ព្រាល​លក់ ឬ​ហៅ​ថា​ក្រចៅ​កូត រក​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ក្រៅ​ពី​ការ​ធ្វើ​ស្រែ​ចម្ការ។ ដើម​ក្រចៅ​ខ្លះ​ទំហំ​ប៉ុន​មេដៃ និង​ប៉ុន​មេជើង​មនុស្ស​ចាស់ និង​មាន​កម្ពស់​ប្រហែល​ពី​ពីរ​ម៉ែត្រ​ទៅ ៣​ម៉ែត្រ ដែល​ប្រជា​កសិករ​នៅ​ស្រុក​ឯកភ្នំ ភាគច្រើន​ដាំ​នៅ​លើ​ដី​ស្រែ​ទីទួល​មិន​ងាយ​ដក់​ទឹក។ អ្នក​ភូមិ​អះអាង​ថា មូលហេតុ​ដែល​ដាំ​នៅ​លើ​ដី​ទួល ដើម្បី​ឲ្យ​ដើម​ក្រចៅ​លូតលាស់​បាន​ល្អ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។