តវ៉ា​សុំ​ឲ្យ​ដោះលែងអ្នកស្រី ទេព វន្នី

ដោយ ប្រាជ្ញ ចេវ
2017-08-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

គិត​ពី​ថ្ងៃ​ចាប់​ខ្លួន អ្នកស្រី ទេព វន្នី ជា​ថ្មី​លើ​សំណុំ​រឿង​ចាស់ (១៥ ​សីហា ឆ្នាំ​២០១៦) មក​ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ គឺ​មាន​រយៈ​ពេល​១​ឆ្នាំ​ហើយ។ ក្នុង​ខួប​មួយ​ឆ្នាំ​នៃ​ការ​ចាប់​ឃុំ​ខ្លួន​នេះ ក្រុម​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ នាំ​គ្នា​ដាក់​ញត្តិ​នៅ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា និង​ស្ថានទូត​ប្រទេស​មហា​អំណាច​នានា ដើម្បី​ស្នើ​សុំ​ជួយ​អន្តរាគមន៍​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី។ ក្រៅ​ពី​ការ​ដាក់​ញត្តិ​នេះ អ្នក​ភូមិ​ក៏​នាំ​គ្នា​ធ្វើ​ពិធី​សាសនា ដុត​ទៀន​បួងសួង​សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល