ទាហាន​ខ្មែរ​និង​ថៃ​ប្រឈមមុខ​ដាក់​គ្នា

2008-07-18

រហូត​មក​ទល់​នឹង​ថ្ងៃ​សុក្រ​ ទី​១៨ កក្កដា ២០០៨​នេះ ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ខ្មែរ​និង​កងទ័ព​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ឈាន​ដល់​ថ្ងៃ​ទី​បួន​ហើយ ។ សេចក្ដី​រាយការណ៍​ពី​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​នៅ​ទី​នោះ បាន​ឲ្យ​ដឹង​ថា​ ខាង​ភាគី​ថៃ​នៅតែ​បន្ត​ជញ្ជូន​ទាហាន​មក​កាន់​វត្ត​ខ្មែរ​មួយ​ឈ្មោះ កែវសិក្ខាគិរីស្វរៈ ឬ​វត្ត​ប្រាសាទ​ព្រះវិហារ ។ សេចក្ដី​រាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា មាន​ទាហាន​ថៃ​បាន​កើនឡើង​ដល់​ចំនួន​ប្រមាណ​៧០០​នាក់ ។ ចំណែក​ខាង​ខ្មែរ​ក៏​បាន​បញ្ជូន​កម្លាំង​ទាហាន​បន្ថែម​ទៀត​ទៅ​តំបន់​នោះ​ដែរ។

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។