បញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញ និងគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ បានមមាញឹកក្នុងការរៀបចំសួនច្បារ និងសណ្ដាប់ធ្នាប់នៅតាមដងវិថីនានា ក្នុងរាជធានីភ្នំពេញ ពិសេសនៅតាមដងវិថីដែលគណៈប្រតិភូធ្វើដំណើរឆ្លងកាត់។
កិច្ចប្រជុំកំពូលអាស៊ាន នឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ដល់ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១២។
រូបថតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២៖
១.កម្មកររបស់សាលាក្រុងភ្នំពេញ កាត់ដើមឈើលំអសោភ័ណភាពក្រុងភ្នំពេញ។ ដោយ ខែ សុណង
២.បុគ្គលិកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈក្រុងភ្នំពេញ ដាក់ទង់ជាតិអាស៊ាននៅផ្លូវព្រះមុនីវង្ស។ ដោយ ខែ សុណង
៣.កម្មករបំពាក់ភ្លើងលំអនៅតាមសួនច្បារមហាវិថីសហព័ន្ធរុស្សី។ ដោយ ខែ សុណង
៤.អ្នករៀបចំដាំផ្កាកំពុងស្រោចទឹកផ្កាដែលដាក់នៅតាមបង្គោលភ្លើងក្បែរផ្លូវ។ ដោយ មុំ សុផុន
៥.កម្មកររៀបចំសោភ័ណភាពសួនច្បារនៅខាងមុខទីស្ដីការគណៈរដ្ឋមន្ត្រី។ ដោយ ខែ សុណង
៦.កម្មករថែសួនច្បារនៅមហាវិថីសហព័ន្ធរុស្សី។ ដោយ ខែ សុណង
៧.សួនច្បារនៅខាងមុខទីស្ដីការគណៈរដ្ឋមន្ត្រី។ ដោយ ខែ សុណង
៨.សួនច្បារនៅមុខទីស្ដីការគណៈរដ្ឋមន្ត្រីមានដាក់តាំងអក្សរថា The 21st Asean។ ដោយ មុំ សុផុន
៩.អ្នកដាំផ្កាកំពុងស្រោចទឹកផ្កានៅសួនច្បារមុខទីស្ដីការគណៈរដ្ឋមន្ត្រី។ ដោយ មុំ សុផុន
១០.អ្នករៀបចំកំពុងតែបង្ហូតទង់ជាតិប្រទេសនានាដែលនឹងចូលរួមក្នុងកិច្ចប្រជុំអាស៊ាន។ ដោយ មុំ សុផុន
១១.ទីស្ដីការគណៈរដ្ឋមន្ត្រីជាទីតាំងសំខាន់បំផុតក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី២១។ ដោយ មុំ សុផុន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។