អ្នក​បឹងកក់​តវ៉ា​មុខ​សាលា​រាជធានី

ក្រុម​អ្នក​ភូមិ​បឹងកក់ ជិត ១០០​នាក់​បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ​២០១៣ ដើម្បី​ឲ្យ​លោក​អភិបាល​ក្រុង ប៉ា សុជាតិវង្ស គោរព​កិច្ចសន្យា​ដោះស្រាយ​ទំនាស់​ដីធ្លី​ដល់​ពួក​គាត់។
2013-07-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្រុម​អ្នក​ភូមិ​បឹងកក់ ដែល​ទៅ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ បាន​លើក​បដា​រូប​អ្នកស្រី យ៉ោម បុប្ផា ដែល​កំពុង​ជាប់​គុក និង​បដា​មួយ​ចំនួន​ទៀត​ដែល​បង្ហាញ​ពី​សកម្មភាព​ក្រុម​អាជ្ញាធរ និង​ក្រុម​ឈូស​បំផ្លាញ​ផ្ទះ​របស់​ពួក​គាត់​នៅ​ពេល​កន្លង​មក។ រូបថត​ដោយ មុំ សុផុន និង ចេង ម៉េងជូ៖

-តំណាង​អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី ស្រែក​តវ៉ា ក្បែរ​រូប​អ្នកស្រី យ៉ោម បុប្ផា ពេល​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ។

-ក្រុម​អ្នក​ភូមិ​បឹងកក់ ឈរ​កណ្ដាល​ផ្លូវ​លើក​បដា​ស្ដីពី​សកម្មភាព​របស់​អាជ្ញាធរ និង​ក្រុមហ៊ុន​ឈូស​បំផ្លាញ​ផ្ទះ​របស់​ពួក​គាត់​នៅ​ពេល​កន្លង​មក។

-ក្រុម​អ្នក​ភូមិ​បឹងកក់ ស្រែក​ទាមទារ​ឲ្យ​អភិបាល​ក្រុង​មក​ដោះស្រាយ​ជា​មួយ​ពួក​គាត់។

-ក្រុម​អ្នក​ភូមិ​បឹងកក់ ឈរ​កណ្ដាល​ផ្លូវ​មុខ​សាលា​រាជធានី​ភ្នំពេញ ស្រែក​ទាមទារ​ឲ្យ​អភិបាល​ក្រុង​មក​ដោះស្រាយ​ជា​មួយ​ពួក​គាត់។

-អ្នក​ស្រី ទេព វន្នី តំណាង​អ្នក​ភូមិ​បឹងកក់ សំពះ​សូម​អធ្យាស្រ័យ​ពី​អ្នក​ធ្វើ​ដំណើរ​នានា នៅ​ពេល​ដែល​ពួក​គាត់​ឈរ​តវ៉ា​នៅ​កណ្ដាល​ផ្លូវ។

-អ្នកស្រី ង៉ែត ឃុន កំពុង​បង្ហាញ​រូបភាព​ហិង្សា​ដែល​ក្រុម​អាជ្ញាធរ​បាន​ប្រព្រឹត្ត​មក​លើ​អ្នក​ភូមិ​នា​ពេល​កន្លង​មក។

-ក្រុម​អ្នក​ភូមិ​បឹងកក់ ឈរ​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ។

-ក្រុម​អ្នក​ភូមិ​បឹងកក់ ដែល​ព្រម​ទទួល​យក​គោល​នយោបាយ​របស់​អាជ្ញាធរ​ដើរ​ចេញ​ពី​ការ​តវ៉ា។

-អ្នកស្រី ង៉ែត ឃុន កំពុង​តវ៉ា​ជា​មួយ​អាជ្ញាធរ​នៅ​ពេល​ដែល​ក្រុម​អាជ្ញាធរ​បាន​ហាម​ឃាត់​ពួក​គាត់​មិន​ឲ្យ​តវ៉ា​នៅ​កណ្ដាល​ផ្លូវ។

១០-អ្នកស្រី ហេង មុំ អ្នក​ទទួល​គោលនយោបាយ​របស់​អាជ្ញាធរ​កំពុង​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន។

  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩
  • រូបទី១០

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល