រូបភាព​ថ្មី​អំពី​ភ្នំ​បូកគោ

ឧទ្យានជាតិ​ព្រះ​មុនីវង្ស បូកគោ ស្ថិត​នៅ​ស្រុក​ទឹក​ឈូ ខេត្ត​កំពត នឹង​ត្រូវ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១២ ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
2012-05-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា សុខ គង់ បាន​វិនិយោគ​តំបន់​ទេសចរណ៍​នៅ​ឧទ្យានជាតិ ព្រះមុនីវង្ស បូកគោ លើ​ទំហំ​ផ្ទៃ​ដី ១៤​ម៉ឺន​ហិកតារ ដើម្បី​សង់​សណ្ឋាគារ​លំដាប់​ផ្កាយ​បី និង​កាស៊ីណូ ហើយ​ជួសជុល​កាស៊ីណូ​ចាស់ និង​រៀបចំ​ផ្លូវ​ថ្នល់។ គម្រោង​នេះ​គេ​បាន​ចំណាយ​ទឹកប្រាក់​ចំនួន ១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

រូប​ខាង​ក្រោម​ថត​នៅ​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១២ ដោយ ខែ សុណង។

១-ប្លង់​មេ​គម្រោង​អភិវឌ្ឍន៍​ភ្នំ​បូក​គោ

២-ច្រក​ចូល​ទៅ​កាន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស "បូកគោ"

៣-ផ្លូវ​ឡើង​ទៅ​កាន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស "បូកគោ"

៤-ក្រុម​ការងារ​សាងសង់​អភិវឌ្ឍន៍​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស "បូកគោ" ជា​បន្ត

៥-រូប​សំណាក​យាយ ម៉ៅ ដែល​គេ​សាងសង់​លើ​កំពូល​ភ្នំបូកគោ

៦-កាស៊ីណូ និង​សណ្ឋាគារ​លំដាប់​ផ្កាយ​បី ឈ្មោះ ស្ថានសួគ៌​បូកគោ

៧-កាស៊ីណូ និង​សណ្ឋាគារ​លំដាប់​ផ្កាយ​បី​ឈ្មោះ ស្ថានសួគ៌​បូកគោ មើល​ពី​ខាង​ក្រោយ

៨-កាស៊ីណូ​នៅ​លើ​ភ្នំ​បូកគោ​ដែល​សង់​ពី​ជំនាន់​បារាំង​ត្រូវ​បាន​គេ​ជួស​ជុល​ឡើង​វិញ

៩-កង​កម្លាំង​យាម​ល្បាត​មុន​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​សម្ពោធ​កាស៊ីណូ​លើ​បូកគោ។

  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩
មតិ (7)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

នេះជារូបភាព​របស់ រចនាបទនៃការសាងសង់ខ្មែរ​ពិតៗ គួរអោយអស់សំណើចដែលគេហៅថា​វាជាការអភិវឌ្ឍន៍!​ បានមកពីណារចនាបទរបៀបនេះ?​មើលទៅមិនដឹងដូចស្អី! សួរលោក វណ្ណ ម៉ូលីវណ្ណ មើល គាត់គិតបែបណា! គួរអោយអណាចអធម​ណាស់ប្រទេសខ្មែរ!

Jan 08, 2013 11:44 PM

អ្នក​អាន​អនាមិក

may remain law of investment for cambodia?

Jan 04, 2013 01:15 PM

ទុកទិក

ពី ព្រះវិហារ

ពិតជាអស្ចារ្យមែន!! ខ្ញុំនឹងទៅលេងនៅថ្ងៃណាមួយ សូមអរគុណចំពោះការបញ្ចូលរូបភាព។ ប្រសិនជាអាចតើអាចបញ្ចូលរូបភាពថ្មីៗ ដែលទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ថ្មីៗ ដូចជាៈ អាគារខ្ពស់ៗ ទំនប់វារីអគ្គីសនី ឬ រូបគួរឱ្យចាប់អារម្មណ៍។ ទោះជាមិនមានឱកាសបានទៅឃើញផ្ទាល់ តែបើបានឃើញក្នុងនេះ ក៏ល្អម្យ៉ាងដែរ។ សូមអរគុណ!!!

Aug 08, 2012 11:44 AM

អ្នក​អាន​អនាមិក

ការអភិវឌ្ឍន៏តែងតែមានការប៉ះពាល់ សូមសម្តេចនាយករដ្ឋមន្ត្រីមេត្តាពង្រឹងគោលជំហមន្ត្រីតាមខេត្តដូចជាអភិបាលខេត្តគ្រប់ខេត្តព្រោះកំហុសភាគច្រើនតែងកើតឡើងដោយសារតែលោកអភិបាលខេត្តគ្រប់ខេត្តជាអ្នកប្រព្រឹត្តខុស ដូចនេះសូមសម្ដេចនាយករដ្ឋមន្ត្រីកុំបណ្ដោយកំហុសទាំងនេះធ្លាក់មកលើខ្លួនសម្ដេច ព្រោះខ្ញុំជឿថា ក្នុងនាមជាអ្នកដឹកនាំមួយរូបគឺមិនចង់មានកំហុសទេ ហើយពិតជាចង់មានស្នាដៃ នឹងកាកោតសសើរ 

May 09, 2012 08:09 PM

អ្នក​អាន​អនាមិក

we have to care our nature

May 05, 2012 10:04 PM

មើល​មតិ​ទាំង​អស់.