ស្ថានភាពអ្នកបុរីកីឡានៅភ្នំបាត
2012.01.14
រូបថតថ្ងៃទី៨ មករា ឆ្នាំ ២០១២ ដោយ ជី វីតា
ក្មេងៗ កំពុងរត់លេងនៅជំរំបណ្ដោះអាសន្នរបស់អ្នកភូមិបុរីកីឡា នៅភូមិស្រះពោធិ៍ ឃុំភ្នំបាត។
បុរសនេះកំពុងសង់រោងបណ្ដោះអាសន្នកន្លែងលក់ទឹកអំពៅរបស់គាត់។
អ្នកភាគច្រើនមិនមានអ្វីប្រក់រោងបណ្ដោះអាសន្នរបស់គាត់ទេ។ អ្នកខ្លះប្រក់កន្ទេល ខ្លះក្រណាត់សំពត់ ឬកៅស៊ូ និងខ្លះសំពត់តង់។
អ្នកភូមិខ្លះទៀត មិនមានអ្វីប្រក់ ឬបិទបាំងទេ។
រោងបណ្ដោះអាសន្នខ្លះមានតែប៉ុណ្ណឹង គឺឈើបួនដើម ក្រណាត់សំពត់មួយផ្ទាំង។
អ្នកភូមិខ្លះទទួលបានសំពត់កៅស៊ូតង់មួយផ្ទាំង។
លោកយាយរូបនេះថ្លែងថា ពេលអាជ្ញាធរបណ្ដេញចេញពីបុរីកីឡា គាត់ប្រមូលឥវ៉ាន់មិនទាន់ទេ សូម្បីតែឆ្នាំងបាយមួយក៏មិនបាន។
អ្នកភូមិត្អូញត្អែរពីការលំបាកច្រើនយ៉ាង។ កង្វះទឹកក៏ជាបញ្ហាចោទដែរ។
ដោយសារតែដីចំណែកមិនទាន់បានទទួល ហើយផ្ទះមិនទាន់បានសង់នៅ ការសិក្សាក៏មិនទាន់បានបន្តដែរ។
អ្នកភូមិដែលស្ម័គ្រចិត្តមកមុន ទទួលបានដីទំហំ ៥ ម៉ែត្រគុណនឹង ១២ ម៉ែត្រ។ អ្នកខ្លះសង់ផ្ទះបណ្ដោះអាសន្នបានគ្រាន់បើបន្តិច។
ជំរំបណ្ដោះអាសន្នរបស់អ្នកភូមិបុរីកីឡាថតពីច្រកចូលពេលល្ងាច។