អបអរ​សាទរ​ប្រាសាទ​ព្រះវិហារ

2008-07-11

ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ភ្នំពេញ ក៏​ដូចជា​នៅ​ទូទាំង​ប្រទេស នា​ថ្ងៃ​ទី ៨ កក្កដា ២០០៨ បាន​នាំ​គ្នា​សម្ដែង​ការអបអរ​ចំពោះ​ដំណឹង​នៃ​ការដាក់​បញ្ចូល​ដោយ​ជោគជ័យ​នូវ​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក ។ កាលពី​ថ្ងៃ​ទី ៧ កក្កដា ២០០៨ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ នៅ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​៣២ នា​ទី​ក្រុង​កេបិច ប្រទេស​កាណាដា បាន​សម្រេច​ជា​ឯកច្ឆន្ទ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។