ពិធី​បុណ្យ​បញ្ចុះ​សព​លោក ឈុត វុទ្ធី

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​មេសា ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​សព​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃ​ឈើ។

គ្រួសារ​សព រួម​ជាមួយ​សិស្សានុសិស្ស មន្ត្រី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ តំណាងរាស្ត្រ តំណាង​គណបក្ស​នយោបាយ ព្រះសង្ឃ សរុប​ប្រមាណ​ជិត ១.០០០​នាក់ បាន​ដង្ហែ​​សព​លោក ឈុត វុទ្ធី ទៅ​បញ្ចុះ​នៅ​ទីតាំង​មួយ​ក្បែរ​ផ្ទះ ដែល​ជា​ភូមិ​កំណើត​របស់​លោក នៅ​ភូមិ​វល្លិ​មាស ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។

រូបថត​ដោយ សេក បណ្ឌិត

១-សាច់ញាតិ​កាន់​កម្រ​ផ្កា​រូប​ថត​លោក ឈុត វុទ្ធី រៀបចំ​ដង្ហែ​សព​យក​ទៅ​បញ្ចុះ។

កូន​ប្រុស​លោក ឈុត វុទ្ធី (កាន់​កំប៉ុង​ជើង​ធូប) និង​ភរិយា​លោក (ស្ដាំ​ទី​២)

៣-ព្រះ​តេជគុណ លួន សុវ៉ាត និមន្ត​ចូល​រួម​ថ្លែង​វិយោគកថា។

៤-លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សព។

៥-កូន​សិស្ស​រាប់​រយ​នាក់​ឈរ​តម្រៀប​ជួរ​គ្នា​អប​ផ្លូវ​ក្នុង​ពិធី​ដង្ហែ​សព​លោក ឈុត វុទ្ធី។

៦-ក្បួន​ដង្ហែ​សព​លោក ឈុត វុទ្ធី ចេញ​ពី​គេហដ្ឋាន នា​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។

៧-ក្រុម​សហគមន៍​ព្រៃឡង់ ចូល​រួម​ដង្ហែ​សព​លោក ឈុត វុទ្ធី។

៨-ឡាន​ដឹក​ក្ដារមឈូស​សព​លោក ឈុត វុទ្ធី ឆ្លង​កាត់​ក្នុង​ភូមិ។

៩-ក្បួន​ដង្ហែ​សព​មក​ដល់​កន្លែង​បញ្ចុះ នា​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។

១០-ព្រះសង្ឃ​សូត្រ​ធម៌ មុន​ពេល​បញ្ចុះ​សព។

១១-សាច់ញាតិ​យំ​អាឡោះអាល័យ​លោក ឈុត វុទ្ធី។

១២-ប្រជា​សហគមន៍​ព្រៃ​ឡង់ ផ្ដល់​បទសម្ភាសន៍​ក្នុង​ពិធី​បញ្ចុះ​សព​លោក ឈុត វុទ្ធី។