មេ​ឃុំ-ចៅ​សង្កាត់​ថ្មី​មួយ​ចំនួន​នៃ​បក្ស​ប្រឆាំង​មិន​មាន​បន្ទប់​ធ្វើ​ការ

ដោយ អាស៊ីសេរី
2017-07-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

បន្ទាប់​ពី​អាជ្ញាធរ​រាជធានី-ខេត្ត ប្រកាស​សុពលភាព​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឲ្យ​ចូល​បម្រើ​ការ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​៣ កក្កដា អតីត​មេ​ឃុំ-ចៅ​សង្កាត់​មួយ​ចំនួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​ប្រគល់​បន្ទប់​ធ្វើ​ការ​ទៅ​ឲ្យ​មេ​ឃុំ-ចៅ​សង្កាត់​ថ្មី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចូល​បំពេញ​ការងារ​ឡើយ។

ការ​មិន​ព្រម​ដើរ​ចេញ​ពី​បន្ទប់​ធ្លាប់​អង្គុយ​ធ្វើ​ការ​នេះ អតីត​មេ​ឃុំ-ចៅ​សង្កាត់​ទាំងនោះ​អះអាង​ថា បន្ទប់​ដែល​ពួក​គាត់​ធ្លាប់​អង្គុយ​ធ្វើ​ការ​កន្លង​ទៅ គឺ​ជា​ការ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​រៀបចំ។

ទោះ​យ៉ាង​ណា ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ដោយសារ​រដ្ឋ​ខ្វះខាត​ថវិកា​សាងសង់​សាលា​ឃុំ-សង្កាត់ ទើប​បង្ខំ​ចិត្ត​ឲ្យ​មេ​ឃុំ ឬ​ចៅ​សង្កាត់​ខ្លះ ត្រូវ​ចំណាយ​ថវិកា​ពី​ហោប៉ៅ​ផ្ទាល់​ខ្លួន​រៀបចំ​ទីតាំង​បំពេញ​ការងារ​ដោយ​ខ្លួន​ឯង​ផ្ទាល់។

ការ​បោះឆ្នោត​នៅ​អាណត្តិ​ទី​៤ រៀបចំ​ដោយ គ..ប កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​អាសនៈ​មេ​ឃុំ-ចៅ​សង្កាត់​ជិត ៥០០​អាសនៈ (៤៨៩​អាសនៈ) ចំណែក​ឯ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​គាំទ្រ​ជាង ១​ពាន់​អាសនៈ (.១៥៦​អាសនៈ) នៃ​សំឡេង​ឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស៕

ព័ត៌មាន​ទាក់ទង

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល