ស្ថានភាព​អគារ​ប៊ូឌីង​​មុន​ពេល​រដ្ឋាភិបាល​វាយកម្ទេច

ដោយ ប្រាជ្ញ ចេវ
2017-07-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​កក្កដា ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង ៩៩​ភាគរយ នៃ​គ្រួសារ​សរុប​ជិត ៥០០​គ្រួសារ បាន​ចាក​ចេញ​ពី​អគារ​នេះ​ហើយ ក្រោយ​យល់​ព្រម​លក់​បន្ទប់​របស់​ខ្លួន​ក្នុង​តម្លៃ ១.៤០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ តាម​ការ​កំណត់​របស់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺ​លោក ជា សុផារ៉ា។ អគារ​ស្ទើរ​តែ​ទាំង​ស្រុង ត្រូវ​បាន​បិទ​ទ្វារ​ចោល ហើយ​បន្ទប់​នីមួយៗ​ដែល​ពលរដ្ឋ​ធ្លាប់​រស់​នៅ បន្សល់​ត្រឹម​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​តិចតួច និង​គំនរ​សំរាម​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏ដោយ​ចុះ មាន​ម្ចាស់​បន្ទប់​ចំនួន ៧​គ្រួសារ ដែល​អាជ្ញាធរ​ទទួល​ស្គាល់​ថា មិន​ទាន់​សម្រេច​ចិត្ត​ចាកចេញ​នៅ​ឡើយ។ ចំណែក​ពលរដ្ឋ ៤​គ្រួសារ​ទៀត​ដែល​កំពុង​រស់​នៅ​លើ​ដី​ចំណី​ផ្លូវ ក៏​មិន​ទាន់​សម្រេច​ចិត្ត​ចាក​ចេញ​ដែរ។ ជំហរ​នេះ ស្រប​ពេល​ដែល​ក្រសួង​ដែនដី​ប្រកាស​ថា នឹង​វាយ​កម្ទេច​អគារ​ចំណាស់​ប្រមាណ ៥៤​ឆ្នាំ​នេះ​ចោល នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ខាង​មុខ។

របាយការណ៍​របស់​ក្រសួង​ដែនដី បង្ហាញ​ថា ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​មាន​ចំនួន ៤៩៣​គ្រួសារ។ អគារ​នេះ​មាន ៦​ប្លុក ពី​អា (A) ដល់​អែហ្វ (F)។ ក្រុមហ៊ុន​របស់​ជប៉ុន ឈ្មោះ អារ៉ាកាវ៉ា (Arakawa) ទទួល​បាន​សិទ្ធិ​សាងសង់​អគារ​កម្ពស់ ២១​ជាន់​នៅ​ទីតាំង​អគារ​ប៊ូឌីង ដែល​ត្រូវ​ចំណាយ​ពេល​ប្រមាណ ៤​ឆ្នាំ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៨០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល