ពលរដ្ឋ​ទទួល​ការ​ព្យាបាល​និង​វះ​កាត់​ភ្នែក

ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ក្រុង​នានា ប្រមាណ ២០០​នាក់ ​ទទួល​ការ​ព្យាបាល​និង​វះ​កាត់​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​​នា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ថ្ងៃ​ទី​១៨ មិថុនា ឆ្នាំ​២០១៣។ ការ​ព្យាបាល​នេះ​មាន​រយៈពេល ៤​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ ២០ មិថុនា។

ប្រធាន​អាគារ​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​​ភ្នែក​គ្រប់​វ័យ រាប់​ទាំង​កុមារ​ដល់​មនុស្ស​ចាស់​ជរា អាច​មក​​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​​អ្វី​ទាំង​អស់ រួម​ទាំង​ថ្លៃ​បាយ និង​ថ្លៃ​បន្ទប់​សម្រាក​ផង។ កម្មវិធី​ព្យាបាល​នេះ​ឧបត្ថម្ភ​ដោយ​មូលនិធិ​ក្រុម​គ្រូពេទ្យ​ប្រទេស​អូស្ត្រាលី ហៅ​ថា ហ្វ្រេដ ហាឡូ (Fred Hallows Foundation)។