កសិករ​ធ្វើ​ស្រែ​ចម្ការ​នៅ​កំពង់ស្ពឺ

នៅ​ពេល​រដូវ​ឃោសនា​បោះ​ឆ្នោត​បាន​ចាប់​ផ្ដើម​ពី​ចុង​ខែ​មិថុនា ដល់​ចុង​ខែ​កក្កដា រដូវ​វស្សា​ក៏​បាន​ចាប់​ផ្ដើម​ដែរ ភ្លៀង​ក៏​ចាប់​ផ្ដើម​ធ្លាក់​ជោកជាំ​ដី បន្ទាប់​ពី​រដូវ​ប្រាំង​​ហួតហែង​អស់​រយៈ​ពេល​កន្លះ​ឆ្នាំ​រួច​មក។
2013-07-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ស្រប​ពេល​អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ​ភាគ​ច្រើន​កំពុង​ចាប់​អារម្មណ៍​នឹង​រឿង​នយោបាយ និង​ការ​ឃោសនា​បោះ​ឆ្នោត តំណាង​មជ្ឈមណ្ឌល​សម្រាប់​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម លោក បណ្ឌិត យ៉ង់ សាំងកុមារ បាន​ទាញ​អារម្មណ៍​ប្រជាពលរដ្ឋ​ឲ្យ​ងាក​មក​គិតគូរ​រឿង​ធ្វើ​ស្រែ​ចម្ការ​ផង ព្រោះ​រដូវ​ដក​ស្ទូង​ចូល​មក​ដល់​ហើយ។

បន្ថែម​លើ​នេះ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​ស្រែ​ចម្ការ​នាំ​គ្នា​ប្រមូល​ទឹក​ភ្លៀង​​ទុក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ក្នុង​ផ្ទះ​ផង និង​​ជីក​ស្រះ​ផង សម្រាប់​ផ្ទុក​ទឹក​ស្រោចស្រព​​ដំណាំ​កសិកម្ម​ពេល​រដូវ​រាំង​ស្ងួត​​និង​​រដូវ​ប្រាំង ដើម្បី​កុំ​ឲ្យ​ស្រូវ​ខូច។ រូបថត​ដោយ វោហារ ជាតិ

-កសិករ​បរ​រទេះ​​ដឹក​នង្គ័ល​​ទៅ​ភ្ជួរ​ស្រែ​នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ រូប​ថត​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣

-កសិករ​ភ្ជួរ​ស្រែ​នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ រូប​ថត​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣

-កសិករ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ដក​សំណាប។ រូប​ថត​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣

-កសិករ​​ស្រុក​សំរោងទង សម្រាក​​ស្រស់​ស្រូប​អាហារ​ពេលព្រឹក​ក្រោយ​ដក​ស្ទូង។ រូប​ថត​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣

-កសិករ​នាំ​គ្នា​ងូត​ទឹក​ត្រពាំង ​ក្បែរ​វាល​ស្រែ​មួយ​នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ក្រោយ​ដក​ស្ទូង​ពេល​ព្រឹក​រួច។ រូប​ថត​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣

-កសិករ​ភ្ជួរ​រង​ចម្ការ​ល្ពៅ​ក្រោយ​ផ្ទះ​នៅ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ រូប​ថត​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣

-ក្រោយ​ភ្ជួរ​រួច កសិករ​​យក​ស្មៅ​ចេញ​និង​ពូន​រង​​ល្ពៅ​ក្រោយ​ផ្ទះ នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ រូប​ថត​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣

-ប្រជាពលរដ្ឋ​នៅ​ស្រុក​​សំរោងទង ខេត្ត​កំពង់ស្ពឺ រៀបចំ​ស្ដារ​ពាង​សម្រាប់​ត្រង​ទឹក​ភ្លៀង​ទុក​ប្រើប្រាស់។ រូប​ថត​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣

-ក្មេងៗ​​នៅ​ស្រុក​សំរោងទង នាំ​គ្នា​លេង​ទឹក​ភ្លៀង។ រូប​ថត​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១៣

១០-ក្មេងៗ​​នៅ​ស្រុក​សំរោងទង នាំ​គ្នា​លេង​ទឹក​ភ្លៀង។ រូប​ថត​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១៣

  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩
  • រូបទី១០

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Sey Kassy

ពី Phnom Penh

My name is sey kassy. I am from Pursat Province. I am a freshman at SDI and PRU. In Kampong Chhnang Province, the people who lived there try much for agriculture because they live by depend on cultivation. Most people are poor, but some medium. They gave their children to live and study in PP. But some families could not have capacity to support, so they still do the agriculture forever. Some people both men and women hated the Vietnamese because they came to their country and took their land. They scrambled to scold the Prime Minister Hun Sen why he did not do anything to keep the land. If I lose the land, I will not have the land to do the cultivation. I will die soon. Please kill me because It is better than losing field and land.

Jul 16, 2013 10:34 AM