ទឹកជំនន់នៅសៀមរាប
ទឹកជំនន់បានជនលិចឃុំមួយចំនួនក្នុងស្រុកពួក ខេត្តសៀមរាប ជាច្រើនថ្ងៃមកនេះ អាចនឹងធ្វើឱ្យមានផលប៉ះពាល់ទៅលើកត្តាជាច្រើន។ អាជ្ញាធរឃុំចំនួន២ នៅក្នុងស្រុកពួក បានឱ្យដឹងថា មានស្រូវប្រមាណជាង ២.៤០០ហិកតារ និងផលដំណាំរួមផ្សំសម្រាប់គ្រួសារមួយចំនួនទៀតកំពុងលិចលង់។ ក្រៅពីនោះទឹកជំនន់បានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋប្រមាណ ១៧ភូមិ រស់នៅក្នុងឃុំទាំង២ ធ្វើឱ្យពលរដ្ឋខ្លះ ជម្លៀសចេញពីផ្ទះជាបណ្ដោះអាសន្នទៅរកកន្លែងសុវត្ថិភាពជាដើម។
រូបថតថ្ងៃ១៨ កញ្ញា ឆ្នាំ២០១២ ដោយ ហង្ស សាវយុត
លំនៅឋានរបស់ប្រជាពលរដ្ឋឃុំល្វា ស្រុកពួក ត្រូវទឹកជំនន់ជន់លិចព័ទ្ធជុំវិញ។
លំនៅឋានរបស់ប្រជាពលរដ្ឋឃុំល្វា ស្រុកពួក ត្រូវទឹកជំនន់ជន់លិចព័ទ្ធជុំវិញ។
សាលា បឋមសិក្សាល្វា ស្ថិតក្នុងស្រុកពួក ក៏ត្រូវជឹកជន់លិច។
ផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិល្វា ត្រូវទឹកជន់លិច ប៉ុន្តែម្ចាស់ផ្ទះមិនព្រមចាកចេញ។
ពលរដ្ឋនាំគ្នាជញ្ជូនអីវ៉ាន់ចេញពីកន្លែងទឹកលិច។
ពលរដ្ឋក្នុងភូមិល្វា ដើរឆ្លងទឹកដែលហូរផ្ដាច់ផ្លូវ។
ទឹកហូរកាត់ផ្លូវនៅក្នុងភូមិ នៃឃុំល្វា នាស្រុកពួក។
ទឹកហូរកួចខ្លាំងនៅទំនប់ដែលអាជ្ញាធរអប្សរាបានទប់បញ្ចៀសមុខទឹក ដើម្បីការពារកុំឱ្យហូរចូលតំបន់ប្រាសាទបូរាណ។