សកម្មភាព​រែង​រក​រ៉ែ​មាស​នៅ​ព្រះវិហារ

នៅ​តំបន់​ភូមិ​រំដេង នៃ​ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ គេ​ឃើញ​ថា សកម្មភាព​រែង​​​​រ៉ែ​មាស​ដោយ​ដៃ​មាន​ការ​ថយ​ចុះ ក៏​ប៉ុន្តែ​ការ​រែង​​យក​រ៉ែ​មាស​ដោយ​ប្រើ​ម៉ាស៊ីន​បូម​ដី កំពុង​កើន​ឡើង​ជា​​បន្ត​បន្ទាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ចំពោះ​ការ​ខូចខាត​សណ្ឋានដី។ រូប​ថត​ថ្ងៃ​២២ វិច្ឆិកា ឆ្នាំ​២០១២ ដោយ ហង្ស សាវយុត
2012-11-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ទរ​ទឹក​សម្រាប់​​បូម​ដី​បង្ហូរ ដើម្បី​រែង​យក​រ៉ែ​មាស​ដែល​គេ​ជីក​ពី​ក្នុង​រណ្ដៅ។

អាចម៍​ដី និង​ទឹក ដែល​គេ​បង្ហូរ​តាម​ទរ ត្រូវ​គេ​បង្វិល​ឱ្យ​ចូល​ទៅ​ក្នុង​រណ្ដៅ​ដើម​ដែល​គេ​បូម​នោះ​វិញ ដើម្បី​ចម្រាញ់​យក​រ៉ែ​មាស ដែល​គេ​សង្ស័យ​ថា ចម្រាញ់​មិន​ទាន់​អស់។

ស្ត្រី​ម្នាក់​នេះ​កំពុង​ជ្រាវ​អាចម៍​ដី​នៅ​លើ​ទរ​បង្ហូរ​ទឹក ដើម្បី​ពិនិត្យ​មើល​ថា តើ​ដី​នោះ​ដល់​ស្រទាប់​រ៉ែ​មាស​ ឬ​យ៉ាង​ណា?

ស្ត្រី​អ្នក​ប្រកប​របរ​បូម​ដី​យក​រ៉ែ​មាស បង្ហាញ​អាចម៍​ដី​ដែល​គាត់​យក​ចេញ​ពី​ទរ​បង្ហូរ​ទឹក គឺ​ជា​អាចម៍​ដី​ដែល​មាន​រ៉ែ​មាស។

ក្រុម​អ្នក​ប្រកប​របរ​បូម​ដី​រក​រ៉ែ​មាស​ជា​ច្រើន កំពុង​សង់​ជំរំ​ដែល​ប្រក់​ដំបូល​តង់​កៅស៊ូ ស្នាក់​នៅ​ក្បែរ​ភូមិ​រំដេង ឃុំ​រមទម នៃ​ស្រុក​រវៀង។

បុរស​ម្នាក់​នេះ​បាន​ចុះ​ទៅ​ក្នុង​រណ្ដៅ​ដែល​គេ​ជីក​ជ្រៅ និង​កំពុង​បូម​រក​រ៉ែ​មាស ដើម្បី​ប្រមូល​យក​សំរាម និង​កម្ទេច​ចោល កុំ​ឱ្យ​ស្ទះ​ទុយយោ​បូម។

បុរស​ម្នាក់​នេះ​បាន​ចុះ​ទៅ​ក្នុង​រណ្ដៅ​ដែល​គេ​ជីក​ជ្រៅ ហើយ​ប្រើ​ចប​កាប់​អាចម៍​ដី​ទម្លាក់​ទៅ​ក្នុង​ទឹក ដើម្បី​ឱ្យ​ម៉ាស៊ីន​បូម​រក​រ៉ែ​មាស។

  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល