អាហារូបត្ថម្ភ និង​ផ្ទះ​បាយ​អនាម័យ​នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ ភ្នំពេញ

កម្រង​រូប​ថត​នានា ស្ដីពី​ផ្ទះ​បាយ​មាន​អនាម័យ​មួយ សំរាប់​ផ្ដល់​សេវា​អាហារូបត្ថម្ភ​ដល់​អ្នក​ជំងឺ ដែល​ចូល​មក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។ វេជ្ជបណ្ឌិត​ផ្នែក​អាហារូបត្ថម្ភ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ អ្នកស្រី លឹម សុជាតិ ចាត់​ទុក​ផ្ទះ​បាយ​នេះ ជា​គំរូ​មួយ​ល្អ​មួយ​សំរាប់​មន្ទីរពេទ្យ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ដោយ ឡេង ម៉ាលី
2012-06-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អាហារូបត្ថម្ភ និង​ផ្ទះ​បាយ​អនាម័យ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ ភ្នំពេញ

១-កុមារី​ម្នាក់​នេះ​កំពុង​ដើរ​ចូល​ច្រក​ទ្វា នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ នា​ទីក្រុង​ភ្នំពេញ។

២. ​អាគារ​ផ្នែក​អាហារូបត្ថម្ភ និង​ជា​ផ្ទះបាយ​ស្អាត នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ ឧបត្ថម្ភ​ដោយ មូលនិធិ​សំរាប់​ការ​អភិវឌ្ឍន៍ និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ (Foundation for International Development/Relief)។

៣. ចុងភៅ​ក្នុង​ផ្ទះ​បាយ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​កំពុង​រៀបចំ​បន្លែ សំរាប់​ធ្វើ​ម្ហូប​ចែក​អ្នក​ជំងឺ ប្រកប​ដោយ​ក្បួនខ្នាត​អនាម័យ។ ចុងភៅ​ត្រូវ​ពាក់​មួក ម៉ាស់ ខោអាវ ទ្រនាប់​ជើង​ និង​ស្រោម​ដៃ ​សម្រាប់​ធ្វើ​ការ​ក្នុង​ផ្ទះ​បាយ។

៤. ចុងភៅ​ប្រើ​ម៉ាស៊ីន កិន​បន្លែ​សំរាប់​ធ្វើ​បបរ​គ្រឿង​ឱ្យ​កុមារ។ បបរ​គ្រឿង គឺ​ជា​ប្រភេទ​បបរ​សម្បូរ​ជីវជាតិ ដែល​ផ្សំ​ឡើង​ដោយ​សាច់ និង​បន្លែ​ចម្រុះ កិន​បញ្ចូល​គ្នា។

៥. វេជ្ជបណ្ឌិត លឹម សុជាតិ ផ្នែក​អាហារូបត្ថម្ភ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ ពន្យល់​អំពី​ការ​រក្សា​ទុក​បន្លែ​ក្នុង​ទូរ​ក្លាសេ សំរាប់​ធ្វើ​ម្ហូប​នៅ​ពេល​ល្ងាច។

៦. វេជ្ជបណ្ឌិត លឹម សុជាតិ បង្ហាញ​ទូរ​សម្រាប់​ក្លាសេ​សាច់​សម្រាប់​ធ្វើ​ម្ហូប។ អ្នក​ស្រី​វេជ្ជបណ្ឌិត​ពន្យល់​ថា បន្លែ និង​សាច់ ត្រូវ​រក្សា​ទុក​ក្នុង​ទូរ​ក្លាសេ​ខុស​គ្នា។

៧. ចុងភៅ​ទាំង​នេះ កំពុង​ថ្លឹង​សាច់​សំរាប់​ធ្វើ​អាហារ​ឱ្យ​អ្នក​ជំងឺ​កុមារ។

៨. ចុងភៅ​កំពុង​ថ្លឹង​អំបិល​ផ្សំ​ដាក់​ក្នុង​អាហារ តាម​តម្រូវ​ការ​របស់​អ្នក​ជំងឺ​ម្នាក់ៗ។ ចុងភៅ​ផ្សំ​​​ជីវជាតិ​អាហារ តាម​​វេជ្ជបញ្ជា។ វេជ្ជ. លឹម សុជាតិ ពន្យល់​ថា អាហារ​របស់​អ្នក​ជំងឺ​ខ្លះ​ត្រូវ​ការ​អំបិល​តិច ជា​ពិសេស​អ្នក​ជំងឺ​មាន​បញ្ហា​តម្រង​នោម​ជាដើម។

៩. ចុងភៅ​កំពុង​ចម្អិន​ម្ហូប ក្នុង​ផ្ទះ​បាយ​ស្អាត ដែល​វេជ្ជបណ្ឌិត លឹម សុជាតិ ថ្លែង​ថា ជា​ផ្ទះ​បាយ​មាន​អនាម័យ​ក្នុង​មន្ទីរពេទ្យ​ជា​គំរូ​ទី​មួយ នៅ​ប្រទេស​កម្ពុជា។

១០. ពេល​ចម្អិន​រួច​ហើយ ចុងភៅ​ថ្លឹង​បបរ​តម្រូវ​តាម​អ្នក​ជំងឺ ដែល​វិនិច្ឆ័យ​ដោយ​វេជ្ជបណ្ឌិត។

១១. ចាន​ដាក់​ម្ហូប ត្រូវ​បាន​ដាក់​សំដិល​បន្ទាប់​ពី​លាង​សម្អាត​រួច​ហើយ។

១២. បន្ទាប់​ពី​សំដិល​ស្ងួត​ទឹក​ហើយ ចុងភៅ​យក​ចាន​ទៅ​ដាក់​ក្នុង​ឡ​សម្លាប់​មេរោគ។

១៣. ពេល​ចម្អិន​រួចរាល់​ហើយ ចុងភៅ​រៀបចំ​ម្ហូប​អាហារ ចាន និង​បង្អែម ឬ​ផ្លែ​ឈើ ដាក់​រទេះ​ទៅ​ចែក​ឱ្យ​អ្នក​ជំងឺ​តាម​សាល​នីមួយៗ។

១៤. ម្ហូប​អាហារ ចាន វែក ត្រូវ​បាន​ដាក់​ក្នុង​រទេះ​បិទ​ជិត ពេល​រុញ​ចេញ​ពី​ផ្ទះ​បាយ ទៅ​ចែក​ឱ្យ​អ្នក​ជំងឺ​នៅ​តាម​សាល។

១៥. អ្នក​ចែក​អាហារ ពិនិត្យ​មើល​បញ្ជី​មុន​នឹង​ផ្ដល់​អាហារ​ឱ្យ​អ្នក​ជំងឺ។ អ្នក​ជំងឺ​ខ្លះ​ត្រូវ​ការ​បបរ។ ​ខ្លះ​ត្រូវ​ការ​​អាហារ​ទូទៅ​ធម្មតា ហើយ​ខ្លះ​ទៀត ត្រូវ​ការ​អាហារ​ព្យាបាល ដូច​ជា អាហារ​អំបិល​តិច (សាប) ឬ​អាហារ​មាន​ប្រូតេអ៊ីន​ខ្ពស់។

១៦. អ្នក​កំដរ​អ្នក​ជំងឺ ឬ​ម្ដាយ​អ្នក​ជំងឺ​ទទួល​អាហារ​យក​ទៅ​បញ្ចុក​កូន។

១៧. កុមារី​នេះ កំពុង​ទទួលទាន​អាហារ ដែល​ផ្ដល់​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។

១៨. ស្ត្រី​រូប​នេះ​កំពុង​បញ្ចុក​អាហារ​ដល់​កូន​គាត់ ដែល​ផ្ដល់​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។

  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩
  • រូបទី១០
  • រូបទី១១
  • រូបទី១២
  • រូបទី១៣
  • រូបទី១៤
  • រូបទី១៥
  • រូបទី១៦
  • រូបទី១៧
  • រូបទី១៨
មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

I never knew there was such meal service at the public hospital. It's good that patients can get the meal which is provided by the hospital.

Jun 03, 2012 11:05 PM