សវនាការ​លើ​សកម្មជន​ដី​និង​ព្រះសង្ឃ

ដោយ ម៉ម មុនីរតន៍ និង អ៊ួន ឈិន
2015.01.22
1

សហគមន៍​ដីធ្លី កាន់​បដា​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ នៅ​មុខ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​២២ មករា ២០១៥។

2

ស្ត្រី​សកម្មជន​ដីធ្លី ពេល​មក​ដល់​សាលាឧទ្ធរណ៍​ដើម្បី​ចូល​រួម​សវនាការ។

3

ស្ត្រី​សកម្មជន​ដីធ្លី ផ្ដល់​បទសម្ភាសន៍​ពេល​មក​ដល់​សាលាឧទ្ធរណ៍​ដើម្បី​ចូល​រួម​សវនាការ។

4

អតីត​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម សឺន ហាយ លើក​ដៃ​ជាប់​ខ្នោះ​ពេល​មក​ដល់​សាលាឧទ្ធរណ៍។

5

អតីត​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម សឺន ហាយ ពេល​នាំ​មក​ដល់​សាលាឧទ្ធរណ៍។

6

ស្ត្រី​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ង៉ែត ឃុន ផ្ដល់​បទសម្ភាសន៍​ពេល​មក​ដល់​សាលាឧទ្ធរណ៍។

7

ស្ត្រី​សកម្មជន​ដីធ្លី​ត្រូវ​បាន​កង​កម្លាំង​សមត្ថកិច្ច​នាំ​ចូល​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍។

8

កូនៗ​ស្ត្រី​ជាប់​ឃុំ និង​ពលរដ្ឋ​សហគមន៍​ដីធ្លី ឈរ​តវ៉ា​នៅ​ក្រៅ​សាលាឧទ្ធរណ៍។

9

ព្រះសង្ឃ​ចូល​រួម​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​ដែល​ជាប់​ឃុំ។

10

រូប​សិប្បនិម្មិត​នៃ​សហគមន៍​បឹងកក់ ដែល​មាន​ទឹក​លិច។ បន្ទាប់​ពី​មាន​ការ​តវ៉ា​រឿង​ទឹក​លិច​ផ្ទះ ស្ត្រី​សកម្មជន​ដីធ្លី ១០​នាក់ និង​ព្រះសង្ឃ ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ។

ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ បើក​សវនាការ​អង្គសេចក្ដី​លើ​ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់ ១០​នាក់ និង​អតីត​ព្រះសង្ឃ​វត្ត​ស្ទឹងមានជ័យ ១​អង្គ នៅ​រសៀល​ថ្ងៃ​ទី​២២ មករា។

សវនាការ​អង្គសេចក្ដី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​របស់​កូន​ក្ដី​ទាំង ១១​នាក់​នោះ ឲ្យ​​ជំនុំជម្រះ​ជា​ថ្មី​ម្ដង​ទៀត​លើ​ការ​សម្រេច​របស់​សាលាដំបូង​រាជធានីភ្នំពេញ ដែល​ពួក​គេ​ចាត់ទុក​ថា ជា​រឿង​អយុត្តិធម៌។ នៅ​ខាង​ក្រៅ​សាលាឧទ្ធរណ៍​វិញ មាន​ព្រះសង្ឃ សកម្មជន​ដីធ្លី សិទ្ធិមនុស្ស និង​ពលរដ្ឋ​ប្រមាណ ២០០​នាក់ កំពុង​តាម​ដាន​សវនាការ និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង ១១​នាក់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។