កម្រង​រូបភាព​ទាក់ទង​នឹង​បណ្ឌិត កែម ឡី

ដោយ អាស៊ីសេរី
2016-10-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អ្នក​សិក្សា​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​សាធារណជន​ស្គាល់​លោក​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំង​វិទ្យុ កាសែត ទូរទស្សន៍ និង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (facebook)។ លោក​បាន​បង្ហាញ​ពី​តថភាព​សង្គម​បច្ចុប្បន្ន​តាម​រយៈ​ទស្សនៈ រឿង​កំប្លែង និង​ការ​​វិភាគ​បញ្ហា​នយោបាយ​ដែល​កំពុង​កើត​ឡើង។

លើស​ពី​នេះ លោក កែម ឡី បាន​ចាប់​ផ្ដើម​យុទ្ធនាការ ១០០​រាត្រី ដោយ​សិក្សា​នៅ​គ្រប់​ខេត្ត-ក្រុង ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​នីមួយៗ។ បន្ទាប់​ពី​ទៅ​គ្រប់​ខេត្ត-ក្រុង​នៅ​កម្ពុជា ហើយ យុទ្ធនាការ​នេះ​នឹង​ទៅ​ខ្មែរ​ក្រោម និង​សុរិន្ទ​ចំនួន ៣០​រាត្រី និង​បន្ត​ទៅ​អឺរ៉ុប ចំនួន ៣០​រាត្រី​ដែរ។ ក្រៅ​ពី​នេះ នៅ​មាន​ការងារ​សង្គម​ជាច្រើន​ទៀត ដែល​បណ្ឌិត កែម ឡី បាន​ចូលរួម និង​ដឹកនាំ​យុវជន​ស្រាវជ្រាវ។

តែ​ជា​អកុសល លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ស្ដារ​ម៉ាត (Star Mart) កាល់តិច (Caltex) ស្ដុប​បូកគោ បន្សល់​ទុក​កូន​ប្រុស ៥​នាក់​ឲ្យ​ភរិយា​របស់​លោក​រ៉ាប់រង​តែ​ម្នាក់​ឯង។ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ តុលា សមត្ថកិច្ច​មិន​ទាន់​មាន​តម្រុយ​ណា​មួយ​ថ្មី​ក្រៅ​ពី​ឈ្មោះ ជួប សម្លាប់ ឡើយ៕

ចុច​ត្រង់​នេះ ដើម្បី​អាន​ព័ត៌មាន​ទាក់ទង

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Thay Siek

ពី One world

Siddharta Gautama earned a title Buddha, " one who is Awake" to spiritual reality , thing as they are, a title that he did seek for or dreamed of but given by the people for his merit. The same way, in the footstep of Buddha , in the Kingdom to wonder of Cambodia where corruption and human right abuse took place ,in full bloom , as a Khmer citizen by line of blood and soil, Doctor Kemley presented his view, advise and suggestion with good faith, well founded, based on fact, figure ,statistic, con and pro to the Khmer people ,disregard their political affiliation, social backgrund or ranks. After his cruel execution in the daylight at Star mart, millions of his Khmer compatriots mourned for him and called him "A Hero in the heart", a title that he didn't seek for, but was given for vision for his country, his love for the Khmer people and civilization ,freedom, social justice ,equality, prosperity and humanism. May he Rest In Peace and May God bless his family richly.

Oct 14, 2016 03:22 PM

គេហទំព័រ​ទាំងមូល